ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ម្ហូបអាហារខូចគុណភាពជាង៨តោន ត្រូវបានមន្ត្រីជំនាញធ្វើការដុតកម្ទេចចោល នៅទីលានចាក់សំរាមដង្កោ

    BY Khmernote Media February 22, 2023
    ម្ហូបអាហារខូចគុណភាពជាង៨តោន ត្រូវបានមន្ត្រីជំនាញធ្វើការដុតកម្ទេចចោល នៅទីលានចាក់សំរាមដង្កោ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មានក្នុង និងក្រៅប្រទេស បានឱ្យដឹងថា ម្ហូបអាហារខូចគុណភាពជាង ៨តោន ត្រូវបានមន្ត្រីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ថា (ក.ប.ប) រាជធានីភ្នំពេញ ធ្វើការដុតកម្ទេចចោល នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីលានចាក់សំរាមដង្កោ ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។

    ការដុតកម្ទេចចោលនូវប្ហូមអាហារខូចគុណភាពនេះ ត្រូវបានធ្វើឡើង ក្រោមការសហការរបស់ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្មរុក្ខប្រមាញ់ និងនេសាទ សាខា ក.ប.ប រាជធានីភ្នំពេញ មន្ត្រីជំនាញពាក់ព័ន្ធជាច្រើននាក់។

    គូសបញ្ជាក់ថា ម្ហូបអាហារខូចគុណភាព ដែលបានយកមកដុតកម្ទេចចោលនាពេលនេះរួមមាន៖ សាច់ជ្រូក សាច់ត្រី ជើងមាន់ គ្រឿងក្នុងជ្រូក គ្រឿងក្នុងគោ និងអាហារផ្សេងៗទៀត។ ម្ហូបអាហារទាំងនេះ បានខូចគុណភាព ដែលឈ្មួញខិលខូចបានយកមកបន្លំដាក់លក់ក្នុងទីផ្សារ ខ្លះមានសារធាតុប៉ះពាល់ដល់សុខភាព ការទុកដាក់មិនត្រឹមត្រូវតាមបច្ចេកទេស និងហួសកាលបរិច្ឆេតជាដើម ៕

    ប្រភព៖ នាយកដ្ឋានព័ត៌មានក្នុង និងក្រៅប្រទេស

    Share This Post: