តោះដាក់ពាក្យ! អគ្គិសនីកម្ពុជា ជ្រើសរើសបុគ្គលិកចំនួន ៤៤នាក់ ផុតកំណត់ទទួលពាក្យនៅថ្ងៃទី១៥ ខែមីនាខាងមុខ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា សូមជម្រាបជូនដំណឹងដល់សាធារណៈជនថា អគ្គិសនីកម្ពុជា ត្រូវការជ្រើសរើសបុគ្គលិក ចំនួន ៤៤រូប ដើម្បីចូលបម្រើការងារនៅតាមបណ្តាអង្គភាព-អគ្គិសនីខេត្ត នៃអគ្គិសនីកម្ពុជា ដូចខាងក្រោម៖

– លក្ខណៈសម្បត្តិបេក្ខជន៖
១-បុគ្គលិកប្រចាំការវេន ចំនួន៤១រូប សម្រាប់បណ្តាអនុស្ថានីយ នៅអង្គភាពអនុស្ថានីយ នៃនាយកដ្ឋាន បញ្ជូនអគ្គិសនី
– អនុស្ថានីយអគ្គិសនីព្រៃទទឹង (GS4) ចំនួន០១រូប
– អនុស្ថានីយអគ្គីសនីអូរសោម (GS22) ចំនួន០១រូប
– អនុស្ថានីយអគ្គិសនីតាតៃ (GS25) ចំនួន០៣រូប
– អនុស្ថានីយអគ្គិសនីឃ្លាំងលើ (GS27) ចំនួន០១រូប
– អនុស្ថានីយអគ្គិសនីព្រះវិហារ (GS36) ចំនួន០៤រូប
– អនុស្ថានីយអគ្គិសនីកំពង់ធំ (GS40) ចំនួន០៤រូប
– អនុស្ថានីយអគ្គិសនីឧត្តរមានជ័យ (GS41) ចំនួន០១រូប
– អនុស្ថានីយអគ្គិសនីរាម (GS42) ចំនួន០១រូប
– អនុស្ថានីយអគ្គិសនីចំការហ្លួង (GS43) ចំនួន០៣រូប
– អនុស្ថានីយអគ្គិសនីល្វាឯម (GS47) ចំនួន០៣រូប
– អនុស្ថានីយអគ្គិសនីខ្សាច់កណ្តាល (GS56) ចំនួន០១រូប
– អនុស្ថានីយអគ្គិសនីប៉ៃលិន (GS67) ចំនួន០១រូប
– អនុស្ថានីយអគ្គិសនីភ្នំពេញថ្មី (GS70) ចំនួន០៤រូប
– អនុស្ថានីយអគ្គិសនីកណ្តាលស្ទឹង (GS79) ចំនួន០៤រូប
– អនុស្ថានីយអគ្គិសនីស្វាយលើ (GS94) ចំនួន០៦រូប
– អនុស្ថានីយអគ្គិសនីបាណន់ (GS95) ចំនួន០៣រូប
+បេក្ខជនទាំង០២ភេទ, មានអាយុចាប់ពី១៨ឆ្នាំ ដល់៣៥ឆ្នាំ ៕

ប្រភព៖ អគ្គិសនីកម្ពុជា