តោះមកដឹងពីទីតាំង ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីចំនួន៤ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា បច្ចុប្បន្ននេះ ក្រសួងសាធារណការ និងដឹកជញ្ជូន មានស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី (EV Charging Station) ចំនួន០៣ទីតាំង និង០១ទីតាំងទៀត គ្រោងនឹងសម្ភោធជាផ្លូវការ នាពេលឆាប់ៗខាងមុខនេះ។

ក្នុងនោះ មានចំនួន០៧ម៉ាស៊ីន ០៤ម៉ាស៊ីន ស្ថិតនៅក្នុងទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន និង ០៣ម៉ាស៊ីនទៀត ស្ថិតនៅក្នុងខេត្តសៀមរាប ខេត្តព្រះសីហនុ និងខេត្តបាត់ដំបង រួមទាំងគម្រោងដំឡើងតាមបណ្ដាខេត្តនានាថែមទៀតផងដែរ ដើម្បីដាក់បម្រើជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលប្រើប្រាស់យានយន្តបញ្ចូលថាមពលយានយន្តអគ្គិសនី(EV)៖
១. ក្នុងទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន
– អាស័យដ្ឋាន៖ ផ្លូវលេខ ៥៩៨ (ផ្លូវ ឯកឧត្តម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ
– ផែនទី៖ https://goo.gl/maps/TnopwrMwoCtD1gMi8
២. ក្រុងសៀមរាប(ខេត្តសៀមរាប)
– អាស័យដ្ឋានៈ ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ផ្លូវមាត់ស្ទឹង, ក្រុងសៀមរាប ខេត្តសៀមរាប
– ផែនទី៖ https://goo.gl/maps/WchM2tQATApmoTem8
៣. ផ្សារទំនើប ហ្វូរី ថាម សឃ្វែរ ម៉ល (ខេត្តព្រះសីហនុ)
– អាសយដ្ឋាន៖ ខាងត្បូងវិមានឯករាជ្យ វិថីឯករាជ្យ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
– ផែនទី៖ https://goo.gl/maps/5BGp7gsp6AMCmfQB7
៤. ខេត្តបាត់ដំបង (គ្រោងនឹងសម្ភោធជាផ្លូវការនាពេលឆាប់ៗខាងមុខនេះ)
– អាសយដ្ឋាន៖ សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង
– ផែនទី៖ https://goo.gl/maps/LtrMBvUwU1VZZzSK6
::: សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ៖ 1275



ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT