ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសុខាភិបាល រកឃើញមនុស្ស ១២នាក់ ដែលបានប៉ះពាល់ជាមួយកុមារីកើតជំងឺផ្តាសាយបក្សី ក្នុងនោះមាន ៤នាក់ ចេញរោគសញ្ញា

    BY Khmernote Media February 23, 2023
    ក្រសួងសុខាភិបាល រកឃើញមនុស្ស ១២នាក់ ដែលបានប៉ះពាល់ជាមួយកុមារីកើតជំងឺផ្តាសាយបក្សី  ក្នុងនោះមាន ៤នាក់ ចេញរោគសញ្ញា

    ខេត្តព្រៃវែង៖ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រុមការងារឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាល បានរកឃើញមនុស្ស ១២នាក់ ដែលបានប៉ះពាល់ជាមួយកុមារីកើតជំងឺផ្តាសាយបក្សី H5N1 នៅក្នុងខេត្តព្រៃវែង។ ក្នុងនោះអ្នកប៉ះពាល់ ៤នាក់ បានចាប់ផ្តើមចេញរោគសញ្ញា។

    លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល​ បានឱ្យដឹងថា ក្រុមការងារឆ្លើយតបបន្ទាន់ បានយកសំណាកពួកគេមកវិភាគរោគនៅមន្ទីរពិសោធន៍ក្នុងរាជធានីភ្នំពេញ ហើយលទ្ធផលនឹងបង្ហាញនៅថ្ងៃស្អែក។ ក្រុមការងារឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាល នឹងបន្តស្វែងរកអ្នកប៉ះពាល់កុមារីកើតជំងឺផ្តាសាយបក្សីបន្តទៀតនៅតាមសាលានាថ្ងៃស្អែកនេះ។

    ជាមួយនឹងរកឃើញអ្នកប៉ះពាល់នេះ លោកស្រី យក់ សម្បត្តិ អំពាវនាវដល់ប្រជាពលរដ្ឋក្នុងភូមិកើតហេតុ ឱ្យបង្កើនការប្រុងប្រយ័ត្នថែទាំងសុខភាព និងអនុវត្តន៍តាមការណែនាំទាំងឡាយរបស់មន្ត្រីជំនាញ ៕

    ប្រភព​៖ freshnews

    Share This Post: