ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    លម្អិតករណីអគ្គិភ័យ ឆេះឃ្លាំងស្តុកអីវ៉ាន់មួយកន្លែង បណ្តាលខូចខាតអស់ទាំងស្រុង ស្ថិតនៅភូមិព្រៃល្វា សង្កាត់ចោមចៅទី២

    BY Khmernote Media February 24, 2023
    លម្អិតករណីអគ្គិភ័យ ឆេះឃ្លាំងស្តុកអីវ៉ាន់មួយកន្លែង បណ្តាលខូចខាតអស់ទាំងស្រុង ស្ថិតនៅភូមិព្រៃល្វា សង្កាត់ចោមចៅទី២

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង៦ និង២៥នាទី មានករណីអគ្គិភ័យមួយកន្លែងកើតឡើងនៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ក្រុម៤ ភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

    មន្រ្តីនគរបាលខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងថា ៖ ម្ចាស់ទីតាំងឈ្មោះ សៀង ធារិទ្ធ ភេទប្រុស អាយុ ៣៩ឆ្នាំ សញ្ជាតិខែ្មរ មុខរបរ ដេរសាឡុង ប្រភេទសំណង់ ដែកប្រកស័ង្កសីទំហំ ៥ម៉ែត្រ x ១៦ម៉ែត្រ បណ្តាលឱ្យខូចខាតសម្ភារៈឆេះផ្ទះអស់ទាំងស្រុង និងរាលដាលដល់ផ្ទះក្បែរនោះបន្តិចបន្តួច ពុំមានបណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ ។ មូលហេតុបង្កឱ្យមានករណីអគ្គិភ័យនេះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។

    សមត្ថកិច្ចបានប្រើរថយន្តការិយាល័យអគ្គិភ័យចំនួន ០៦គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៦ឡាន ស្នើនឹង ២៤ម៉ែត្រគូប និងបានពន្លត់ចប់ នៅម៉ោង៧ និង៤០នាទី នាថ្ងៃខែឆ្នាំដដែល ៕

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post: