តោះមកដឹងពីប្រាក់រង្វាន់លើកទឹកចិត្ដរបស់រាជរដ្ឋាភិបាល សម្រាប់ជ័យលាភីមេដាយ នៃប្រកួតកីឡាស៊ីហ្គេម២០២៣
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ Cambodia 2023 បានឱ្យដឹងថា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ គឺនៅសល់តែ70 ថ្ងៃទៀតប៉ុនោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ។ ក្នុងនោះ រដ្ឋាភិបាលកម្ពុជា នឹងផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តសម្រាប់អត្តពលិកកម្ពុជា ដែលទទួលបានមេដាយណាមួយពីព្រឹត្តិការណ៍ស៊ីហ្គេម និងប៉ារ៉ាហ្គេម ឆ្នាំ២០២៣ផងដែរ។

ប្រាក់រង្វាន់លើកទឹកចិត្ដរបស់រាជរដ្ឋាភិបាល សម្រាប់ជ័យលាភីមេដាយ នៃការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមរួមមាន៖
-មេដាយមាស ៤០លានរៀល
-មេដាយប្រាក់ ៣០លានរៀល
-មេដាយសំរឹទ្ធ ១៦លានរៀល ។
សូមបញ្ជាក់ផងដែរថា មេដាយដែលកម្ពុជាត្រៀមសម្រាប់ការប្រកួតស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម ២០២៣នេះសរុបមានចំនួន៦០០មេដាយ ដែលរួមមាន មេដាយមាស មេដាយប្រាក់ មេដាយសំរិទ្ធ និងមានមេដាយសម្រាប់ទុកជាអនុស្សាវរីយ៍សម្រាប់ជូនប្រតិភូ ថ្នាក់ដឹកនាំ ក៏ដូចម្ចាស់ជំនួយដែលបានឧបត្ថម្ភគាំទ្រដល់ការប្រកួតនេះផងដែរ ៕




ប្រភព៖ Cambodia 2023