ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រោយ ព្រំ សំណាង ផ្ដួលកីឡាកររុស្សីត្រឹមទឹកទី១ ឧកញ៉ា ស្រី ចាន់ថន ប្រកាសភ្លាមឧបត្ថម្ភទឹកប្រាក់ ៥លានរៀល

    BY Khmernote Media February 26, 2023
    ក្រោយ ព្រំ សំណាង ផ្ដួលកីឡាកររុស្សីត្រឹមទឹកទី១ ឧកញ៉ា ស្រី ចាន់ថន ប្រកាសភ្លាមឧបត្ថម្ភទឹកប្រាក់ ៥លានរៀល

    យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ឧកញ៉ា ស្រី ចាន់ថន បានឲ្យដឹងថា «អបអរសាទរកីឡាករព្រំសំណាងឈ្នះទៀតហើយបងប្អូន។ ដើម្បីអបអរសាទរដល់ជ័យជំនៈមួយនេះ ខ្ញុំបាទសូមធ្វើការឧបត្ថម្ភជាទឹកប្រាក់ចំនួន(៥លានរៀល)។ ហេតុដូច្នេះសូមកីឡាករ ព្រំ សំណាងមកទទួលរង្វាន់លើកទឹកចិត្តពីខ្ញុំបាទនៅការិយាល័យរបស់ខ្ញុំរៀងរាល់ម៉ោងធ្វើការ។ ជ័យជំនៈមួយនេះមិនមែនជាជ័យជំនះរបស់ព្រំសំណាងតែម្នាក់នោះទេ ប៉ុន្តែវាជាជ័យជំនះរបស់ប្រទេសកម្ពុជាទាំងមូលផងដែរ។ ជយោកម្ពុជា ជយោគុនខ្មែរ ខ្មែរអាចធ្វើបាន 💪💪💪🇰🇭»៕

     

    Share This Post: