សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ៖ សាច់កកលើទីផ្សារកម្ពុជា បច្ចុប្បន្ននេះមានការនាំចូលខុសច្បាប់ច្រើនតាមប្រទេសវៀតណាម
រាជធាណីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ស្ថានភាពសាច់កក លើទីផ្សារប្រទេសកម្ពុជា នាំចូលពីប្រទេសប្រេស៊ីល «សាច់គោ» និង«ក្របី»មកពីប្រទេសឥណ្ឌា ត្រូវបានដឹកតាមកប៉ាល់តាមប្រទេសវៀតណាម។

សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានឱ្យដឹងបន្តទៀតថា៖ អ្នកលក់សាច់ និងអ្នកចែកចាយសាច់បានយកសាច់មកបន្ទន់ រួចដាក់លាយជាមួយសាច់ក្នុងស្រុកដើម្បីបន្លំភែ្នកអ្នកទិញពេលនោះអ្នកទិញមិនដឹងថាសាច់នោះជាសាច់កកទេ ពេលមកដល់ផ្ទះពួកគាត់ចាប់ផ្តើមលាងទឹក នឹងដាក់ចូលទូកកឡើងវិញ ពេលនោះសាច់ខូចគុណភាពភាគច្រើន ប៉ុន្តែអ្នកទទួលទានមិនសូវបានដឹងរឿងនេះទេ។
គុណវិបត្តិរបស់សាច់កក ពេលវាទន់ហើយមិនអាចយកទៅបង្កកឡើងវិញទេដោយវាបាត់គុណភាព សម្រាប់សាច់កកអាចរក្សាទុកបានប្រហែល១ ឆ្នាំ និង៦ខែ ដោយគេដាក់សាធាតុមួយចំនួនដើម្បីរក្សាគុណភាព និងពណ៌របស់សាច់ នៅពេលសាច់កកជិតផុតថ្ងៃកំណត់ត្រូវបានគេលក់ធូៗថ្លៃមកប្រទេសក្រីក្រ។ បច្ចុប្បន្ននេះសាច់កកមានវត្តមាននៅលើទីផ្សារស្ទើគ្រប់ទីកន្លែងទោះបីមានការទប់ស្តាត់ជាបន្តបន្ទាប់ពីស្ថាប័នជំនាញក៏ដោយសាច់កកនៅហូរចូលប្រទេសកម្ពុជារាល់ថ្ងៃដោយតាមប្រទេសវៀតណាម។
តាមពិតប្រជាជនយើងមិនចូលចិត្តសាច់កកទេ ប៉ុន្តែមិនមានព័ត៌មានគ្រប់គ្រាន់ សព្វថ្ងៃអ្នករស់នៅទីក្រុងភ្នំពេញទទួលទានសាច់កកច្រើនជាងគេ ប្រសិនបើបងប្អូនប្រើសាច់កក គួរកុំយកវាទៅកកឡើងវិញ ៕

ប្រភព៖ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា Cambodia Livestock Raisers Association