PR

ទម្រាំបានដៃគូច្រៀង វង្ស តារារតនា ចង់ខ្យល់ម្តងៗ

BY
Liny Chan
February 27, 2023

ក្នុងកម្មវិធី Duet Song Festival Cambodia សប្តាហ៍ទី2 តារាចម្រៀង វង្ស តារារតនា បានរកដៃគូមកច្រៀងជាមួយបានហើយ ដែលកាលពីសប្តាហ៍ទី1 គឺសូន្យតែម្តង។

ក្នុងតារាចម្រៀងទាំង 6 ក្នុងកម្មវិធី Duet Song Festival Cambodia សុទ្ធតែរកបានដៃគូមកច្រៀងជាមួយសម្រាប់វគ្គបន្ទាប់ លើកលែងតែលោក វង្ស តារារតនា មួយគត់ដែលសប្តាហ៍មុនរកមិនទាន់បាន។

តែសម្រាប់សប្តាហ៍ទីនេះ គឺថាស្តារមុខមាត់សាហាវតែម្តង គឺបានដល់ទៅពីរនាក់។

គួរបញ្ជាក់ផងដែរថា កម្មវិធី Duet Song Festival Cambodia នឹងធ្វើការថតវគ្គបន្ទាប់ដែលអនុញ្ញាតឲ្យទស្សនិកជនទាំងអស់អាចចូលរួមទស្សនាបានដោយសេរី នៅថ្ងៃទី28 ខែកុម្ភៈ និងថ្ងៃទី1 ខែមិនា ឆ្នាំ2023 នៅស្ទូឌីយោទូរទស្សន៍ហង្សមាស HDTV ចាប់ពីម៉ោង 1រសៀលតទៅ៕

Share This Post: