ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែមីនា អាកាសធាតុអាចនឹងក្តៅហើយស្ងួត ករណីបើមានភ្លៀង ក៏ស្ថិតក្នុងកម្រិតខ្សោយដោយអន្លើតែប៉ុណ្ណោះ

    BY Khmernote Media February 28, 2023
    ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែមីនា អាកាសធាតុអាចនឹងក្តៅហើយស្ងួត ករណីបើមានភ្លៀង ក៏ស្ថិតក្នុងកម្រិតខ្សោយដោយអន្លើតែប៉ុណ្ណោះ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ បានឱ្យជ្រាបថា៖

    ទ្រនុងសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសាន ក្នុងកម្រិតខ្សោយ បន្តមានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា រហូតដល់សប្តាហ៍ទី១ ខែមីនា។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

    ១៖ តំបន់ទំនាបកណ្តាល
    – សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C
    – សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C
    – ធាតុអាកាសក្តៅហើយស្ងួត។ ក្នុងករណីបើមានភ្លៀង ក៏ស្ថិតក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើតែប៉ុណ្ណោះ។

    ២៖ តំបន់ខ្ពង់រាប
    – សីតុណ្ហភាពអប្បបរមា មានពី ២០-២២ °C
    – សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C
    – ធាតុអាកាសត្រជាក់នៅពេលព្រឹក។

    ៣៖ តំបន់មាត់សមុទ្រ
    – សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C
    – សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C
    – ក្នុងករណីបើមានភ្លៀង ក៏ស្ថិតក្នុងកម្រិតពីខ្សោយទៅតិចតួច ដោយអន្លើតែប៉ុណ្ណោះ៕

    ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology

    Share This Post: