ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រាជរដ្ឋាភិបាលកម្ពុជា កំណត់តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ នៅក្នុងខេត្តស្ទឹងត្រែង និងខេត្តក្រចេះ

    BY Khmernote Media February 28, 2023
    រាជរដ្ឋាភិបាលកម្ពុជា កំណត់តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ នៅក្នុងខេត្តស្ទឹងត្រែង និងខេត្តក្រចេះ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញអនុក្រឹត្យ ស្ដីពី ការកំណត់តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ។

    រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យនេះកំណត់អំពីតំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ ដើម្បីការពារនិងអភិរក្សសត្វផ្សោតដែលជារតនសម្បត្តិ ធម្មជាតិមានជីវិតដ៏ពិសិដ្ឋ ប្រកបដោយប្រសិទ្ធភាព សំដៅចូលរួមអភិវឌ្ឍវិស័យអេកូទេសចរណ៍ លើកកម្ពស់សេដ្ឋកិច្ច សង្គមនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងថែរក្សាលំនឹងមជ្ឈដ្ឋានធម្មជាតិ សម្រាប់ការរីកលូតលាស់នៃជីវចម្រុះ និងទ្រទ្រង់ការរស់នៅរបស់សត្វផ្សោត។

    អនុក្រឹត្យនេះមានវិសាលភាពអនុវត្តលើតំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែងនិងខេត្តក្រចេះ ៕

    សូមអានព័ត៌មានលម្អិតរបស់ រាជរដ្ឋាភិបាល ដូចខាងក្រោម៖

    Share This Post: