ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខណ្ឌដូនពេញ ឆ្លើយតបចំពោះគណនីហ្វេសប៊ុកមួយ ដែលបានបង្ហោះវីដេអូ ករណីចុះចាប់ម៉ូតូអ្នកហាត់ប្រាណ នៅរង្វង់មូលគួចកាណុង

    BY Khmernote Media February 28, 2023
    រដ្ឋបាលខណ្ឌដូនពេញ ឆ្លើយតបចំពោះគណនីហ្វេសប៊ុកមួយ ដែលបានបង្ហោះវីដេអូ ករណីចុះចាប់ម៉ូតូអ្នកហាត់ប្រាណ នៅរង្វង់មូលគួចកាណុង

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌដូនពេញ សូមឆ្លើយតបទៅនឹង Account Facebook ឈ្មោះ Chhun Solika ដែលបានបង្ហោះវីដេអូ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ មានករណីចុះចាប់ម៉ូតូអ្នកហាត់ប្រាណ នៅរង្វង់មូលគួចកាណុងថា៖

    ការចុះអនុវត្តនេះ ក្នុងគោលបំណងក្នុងការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈអោយបានល្អប្រសើរ ជៀសវាងការកកស្ទះផ្សេងៗ ដោយហាមមិនអោយចតយានជំនះគ្រប់ប្រភេទនៅលើចិញ្ចើមផ្លូវសាធារណៈបែបនេះទេ និងដើម្បីរៀបចំអោយបានមុននៅការការពារ សុវត្ថិភាព ជូនក្បួនថ្នាក់ដឹកនាំជាន់ខ្ពស់ដែលឆ្លងកាត់តាមរង្វង់មូលគួចកាណុងនេះ។

    រដ្ឋបាលខណ្ឌដូនពេញ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មានការយោគយល់អធ្យាស្រ័យដល់កងកម្លាំងរបស់យើងដែលខិតខំរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈនេះជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ០៥៖០០នាទីព្រឹក ផងដែរ ៕

    ប្រភព៖ រដ្ឋបាលខណ្ឌដូនពេញ

    Share This Post: