PR

កក្រើកទៀតហើយ! Duet Song បើកឲ្យចូលទស្សនាផ្ទាល់ វគ្គកំពូលតារាចម្រៀងទាំង6 នឹងច្រៀងជាមួយបេក្ខជនយ៉ាងអស្ចារ្យ

BY
Liny Chan
February 28, 2023

កម្មវិធី Duet Song Festival Cambodia បានចាក់ផ្សាយចំនួន 2សប្តាហ៍មកហើយដែលកំពុងទទួលបានការចាប់ងារម្មណ៍យ៉ាងខ្លាំងក្នុងនាមជាកម្មវិធីថ្មីសន្លាងមិនធ្លាប់មានពីមុនមក។

តាមរយៈការបង្ហាញរបស់តារាចម្រៀងទាំង 6រូប នៅក្នុងវគ្គបន្ទាប់ពួកគេនឹងត្រូវច្រៀងជាមួយបេក្ខជនដែលពួកគេបានជ្រើសរើស ក្នុងវគ្គជម្រុះដំបូង។

សម្រាប់វគ្គដែលត្រូវច្រៀងជាគូនេះក៏នឹងមានបើកឲ្យចូលទស្សនាដោយសេរីផងដែរ នៅស្ទូឌីយោទូរទស្សន៍ ហង្សមាស ក្នុងផ្សារទំនើប អ៊ីអនភ្នំពេញ ជាន់ទី4 ចាប់ពីម៉ោង 1រសៀលតទៅ។

គួរបញ្ជាក់ផងដែរថា កម្មវិធី Duet Song Festival Cambodia នឹងធ្វើការថតវគ្គបន្ទាប់ដែលអនុញ្ញាតឲ្យទស្សនិកជនទាំងអស់អាចចូលរួមទស្សនាបានដោយសេរី នៅថ្ងៃទី28 ខែកុម្ភៈ និងថ្ងៃទី1 ខែមិនា ឆ្នាំ2023 នៅស្ទូឌីយោទូរទស្សន៍ហង្សមាស HDTV ចាប់ពីម៉ោង 1រសៀលតទៅ ៕

Share This Post: