ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រោយសម្តេចតេជោ ចេញបទបញ្ជាបន្ទាន់ មន្ត្រីរដ្ឋបាលព្រៃឈើ បានយកសត្វក្ងោកចំនួន២០ក្បាល ពីសួនភ្នំតាម៉ៅ ទៅប្រគល់ឲ្យម្ចាស់ដើមវិញ

    BY Khmernote Media February 28, 2023
    ក្រោយសម្តេចតេជោ ចេញបទបញ្ជាបន្ទាន់ មន្ត្រីរដ្ឋបាលព្រៃឈើ បានយកសត្វក្ងោកចំនួន២០ក្បាល ពីសួនភ្នំតាម៉ៅ ទៅប្រគល់ឲ្យម្ចាស់ដើមវិញ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពីទទួលបាននូវបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, រដ្ឋបាលព្រៃឈើ បានចាត់វិធានការភ្លាមៗ ចាប់យកសត្វក្ងោកចំនួន ២០ក្បាល ដែលកំពុងថែរក្សាទុកនៅសួនសត្វភ្នំតាម៉ៅ ខេត្តតាកែវ ដើម្បីដឹកទៅជូនម្ចាស់ក្ងោកដើមវិញ នៅស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង។

    សូមជម្រាបជូនថា សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃត្រង់ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចេញបទបញ្ជាបន្ទាន់ឲ្យមន្ដ្រីដែលទទួលខុសត្រូវ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានចុះទៅចាប់ សត្វក្ងោកនៅផ្ទះប្រជាពលរដ្ឋ ក្នុងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង យកទៅប្រគល់ជូនដល់ម្ចាស់គេវិញដល់ផ្ទះនៅថ្ងៃនេះតែម្ដង។ សម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើឲ្យធ្វើវិសោធន៍កម្មច្បាប់ ឬលុបចោលនូវខ្លឹមសារក្នុងកថាខណ្ឌទាំងឡាយណា ដែលមានកំណត់ពីការហាមឃាត់ ប្រជាពលរដ្ឋមិនឲ្យចិញ្ចឹមសត្វដែលជិតផុតពូជ ដើម្បីផ្ដល់សិទ្ធិឲ្យប្រជាពលរដ្ឋ មានឱកាសអាចចិញ្ចឹមបានដោយមិនខុសច្បាប់ ៕

    ប្រភព៖ freshnews

    Share This Post: