ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បុរសម្នាក់ ដែលប្រព្រឹត្តទង្វើមិនសមរម្យមកលើសមត្ថកិច្ច និងប្រើប្រាស់នូវសារធាតុញៀន ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ

    BY Khmernote Media February 28, 2023
    បុរសម្នាក់ ដែលប្រព្រឹត្តទង្វើមិនសមរម្យមកលើសមត្ថកិច្ច និងប្រើប្រាស់នូវសារធាតុញៀន ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ

    រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃ២៨ ខែកុម្ភៈ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា បុរសម្នាក់ដែលបង្កអំពើហិង្សា រារាំងលើសមត្ថកិច្ច និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

    គួរបញ្ជាក់ថា នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១៤៖០០នាទី កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការឃាត់ខ្លួនបុរសម្នាក់ដែលបានរាងរាំង និងប្រើអំពើហឹង្សាមកលើសមត្ថកិច្ច ក្រោយពីឃាត់ខ្លួន និងសាកសួររួច សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ដោយចោទប្រកាន់ជនសង្ស័យចំនួន០៣ករណី។

    ១. ប្រឆាំងអ្នករាជការសាធារណៈ
    ២. ប្រើហឹង្សាដោយចេតនា
    ៣. ប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post: