PR

ចូលរួមព្រឹត្តិការណ៍ KiddieQuest ទាំងអស់គ្នា ក្នុងគោលបំណងជួយដល់កុមារក្រីក្រនៅកម្ពុជា 

BY
Liny Chan
March 1, 2023

រាជធានីភ្នំពេញ – សាលាអន្តរជាតិ Shrewsbury ភ្នំពេញ ដែលគ្រោងនឹងរៀបចំព្រឹត្តិការណ៍ដ៏រំភើបរយៈពេលពីរថ្ងៃសម្រាប់គ្រួសារដែលមានកុមារតូចៗ។ KiddieQuest: Unlock Your Child’s Potential នឹងចូលរួមចំណែកកែប្រែជីវិតរបស់កុមារក្រីក្រនៅកម្ពុជា ក៏ដូចជាក្លាយជាបទពិសោធន៍នៃការអប់រំដ៏រីករាយសម្រាប់កុមារ និងគ្រួសាររបស់ពួកគេ ។

គ្រួសារដែលមានទារកអាយុចន្លោះពី ៧ ដល់ ២ ឆ្នាំ និងកុមារអាយុចន្លោះពី ២ ដល់ ៥ឆ្នាំ ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងព្រឹត្តិការណ៍នេះទាំងអស់គ្នាដោយដោយឥតគិតថ្លៃ ។ កម្មវិធីនឹងរួមបញ្ចូលសកម្មភាពជាច្រើន រួមទាំងការវាយតម្លៃការអភិវឌ្ឍន៍ទារក ហ្គេមសប្បាយៗសម្រាប់កុមារតូចៗ និងការសម្តែងផ្សេងៗ។ មិនតែប៉ុណ្ណោះ មាតាបិតាដែលចូលរួមនឹងមានឱកាសដើម្បីពិនិត្យមើល Smart Baby Club របស់សាលា ដែលផ្តល់នូវបរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព និងរីករាយសម្រាប់ទារក និងកុមារតូចៗ។

ចំណុចលេចធ្លោនៃព្រឹត្តិការណ៍រយៈពេលពីរថ្ងៃនេះ គឺកម្មវិធី Handprint Art Challenge ដែលនិងគ្រោងសំរាប់ការដេញថ្លៃ ហើយថវិការទាំងបានទាំងអស់នឹងត្រូវបានបរិច្ចាគទៅអង្គការផ្កាយសមុទ្រកម្ពុជា (ISF) ដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ។ ISF គឺជាអង្គការដែលទទួលបានពានរង្វាន់ សម្រាប់ការផ្តល់នូវការអប់រំ និងកីឡាសម្រាប់ភាពផ្លាស់ប្តូរជាវិជ្ជមានក្នុងសង្គម ដល់កុមារក្រីក្រនៅកម្ពុជា។ តាមរយៈកម្មវិធីអប់រំពិសេសរបស់ខ្លួន ISF ផ្តល់ឱ្យកុមារដែលមិនធ្លាប់ចូលសាលា ឬដែលត្រូវបានបង្ខំឱ្យបោះបង់ឱកាសដើម្បីចាប់យកការអប់រំដែលពួកគេបានខកខាន កសាងទំនុកចិត្តរបស់ពួកគេ និង មានក្តីសង្ឃឹមឆ្ពោះទៅកាន់ជីវិតកាន់តែប្រសើរឡើង។

អ្នកស្រី ជួប វិច្ឆិកា នាយកគ្រប់គ្រងប្រចាំប្រទេសរបស់អង្គការផ្កាយសមុទ្រកម្ពុជា មានប្រសាសន៍ថា៖  « យើងមានសេចក្តីដឹងគុណយ៉ាងជ្រាលជ្រៅចំពោះគំនិតផ្តួចផ្តើមដ៏អស្ចារ្យរបស់សាលាអន្តរជាតិ Shrewsbury ភ្នំពេញ ក្នុងការគាំទ្រដល់ការអប់រំរបស់កុមារដែលរស់នៅក្នុងភាពក្រីក្រខ្លាំង តាមរយៈកម្មវិធី Handprint Art Challenge។ ការអប់រំគឺជាឧបករណ៍ដ៏មានអានុភាពដែលមានសក្តានុពលក្នុងការបំបែកវដ្តនៃភាពក្រីក្រ។ នៅពេលដែលកុមារត្រូវបានផ្តល់ឱកាសឱ្យរៀន ពួកគេជំរុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន ដែលជះឥទ្ធិពលជាវិជ្ជមានដល់ពួកគេ គ្រួសារ សហគមន៍ និងមនុស្សជំនាន់ក្រោយ។ យើងសូមអរគុណសាលាដែលបានធ្វើឱ្យមានការផ្លាស់ប្តូរក្នុងជីវិតរបស់កុមារកម្ពុជាដែលត្រូវការជំនួយ។»

ពិធីនេះមានការជំរុញឱ្យចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។  ឯកឧត្តមបណ្ឌិត វឌ្ឍនា មានពាក្យលើកទឹកចិត្តខ្លះៗសម្រាប់មាតាបិតា ដោយមានប្រសាសន៍ថា « នេះជាឱកាសដ៏ល្អសម្រាប់ក្រុមគ្រួសារមកជួបជុំគ្នា និងរីករាយចុងសប្តាហ៍ ទន្ទឹមនឹងការរួមចំណែកក្នុងបុព្វហេតុដ៏ល្អមួយ យើងសូមអបអរសាទរដល់សាលាអន្តរជាតិ Shrewsbury ភ្នំពេញ សម្រាប់គំនិតផ្តួចផ្តើមនេះនៅក្នុង ជួយ ប្រព័ន្ធ អប់រំ របស់ ប្រទេស កម្ពុជា ឱ្យ កាន់ តែ ល្អប្រសើរ។»

ឪពុកម្តាយក៏នឹងមានឱកាសទទួលបានបទពិសោធន៍ពី កញ្ញា Adda Angel ផងដែរ ។ ជាងនេះទៅទៀត ព្រឹត្តិការណ៍នេះ នឹងបង្ហាញពីសកម្មភាពដែលរៀបចំជាពិសេសសម្រាប់ទារក និងកុមារដែលមានក្រុមអាយុផ្សេងៗគ្នា។ អ្នករៀបចំកម្មវិធីបានថ្លែងថា ព្រឹត្តិការណ៍នេះគឺជាឱកាសមួយសម្រាប់ក្រុមគ្រួសារក្នុងការចងភ្ជាប់ បង្កើតអនុស្សាវរីយ៍ និងបណ្តុះកូនៗអំពីសារៈសំខាន់នៃការផ្តល់ឱ្យ និងបង្កើតផលវិជ្ជមាននៅក្នុងសហគមន៍របស់ពួកគេ។

សរុបសេចក្តីមក “KiddieQuest: Unlock Your Child’s Potential” សន្យាថានឹងក្លាយជាព្រឹត្តិការណ៍ដ៏រីករាយ និងមានអត្ថន័យសម្រាប់ក្រុមគ្រួសារដែលមកពីតំបន់ផ្សេងៗក្នុងក្រុងភ្នំពេញ។ យើងលើកទឹកចិត្តឪពុកម្តាយឱ្យនាំកូនៗរបស់ពួកគេមកចូលរួមកកម្មវិធីនេះក៏ដូចជាគាំទ្រការជួយដល់សង្គម។ ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៦ និង ២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលាអន្តរជាតិ Shrewsbury រាជធានីភ្នំពេញ។

សូមចុះឈ្មោះឥឡូវនេះតាមរយៈ https://form.jotform.com/230371332129447

សម្រាប់ការសាកសួរព័ត៌មាន សូមទំនាក់ទំនង៖
TWPR
អគារ Flatiron ជាន់ទី១៧, ផ្លូវ ១០២ 102, Phnom Penh City Centre,
ភូមិ១, សង្កាត់ស្រះចក,  ខណ្ឌដូនពេញ, រាជធានីភ្នំពេញ
023 221 878
hello@twowaypr.com
www.twowaypr.com

អំពីសាលាអន្តរជាតិ Shrewsbury ភ្នំពេញ

សាលា Shrewsbury School UK នៃចក្រភពអង់គ្លេស គឺជាសាលា ដ៏ធំជាងគេមួយក្នុងចំណោមសាលាសាធារណៈ ទាំងប្រាំពីរ ដែលកត់ត្រាទុកជាសាលាសាធារណៈដ៏ល្បីមួយក្នុងឆ្នាំ ១៨៦៨ អំពីការប្រើប្រាស់លក្ខណៈពិសេសល្អ បំផុតនៃប្រព័ន្ធអប់រំរបស់ចក្រភពអង់គ្លេស។ នៅចក្រភពអង់គ្លេស សាលានេះបានឈ្នះពានរង្វាន់សាលាឯករាជ្យល្អបំផុតប្រចាំឆ្នាំ ២០២០។ ជាមួយគ្នានេះដែឬ  សាលានេះមានអតីតនិស្សិតល្បីៗ រួមទាំងលោក Sir Charles Darwin ផងដែរ។ សាលាអន្តរជាតិ Shrewsbury ភ្នំពេញ ត្រូវបានបង្កើតឡើងនៅក្នុង អគារពាណិជ្ជកម្ម Flatiron នឹងបើកដំណើការជាផ្លូវការចាប់ពីខែកញ្ញា ឆ្នាំ ២០២២ ក្នុងការផ្តល់ការអប់រំស្តង់ដារអន្តរជាតិដ៏ទំនើបទាន់សម័យ សម្រាប់កុមារានិងកុមារីកម្ពុជា។  សាលានឹងអនុលោមតាមកម្ម ធីសិក្សា ពិសេសរបស់សាលា Shrewsbury នៃចក្រភពអង់គ្លេស  តាមបែប Floreat ដែលផ្តល់នូវការអប់រំ សហកម្មវិធីសិក្សា និងគ្រូ បង្គោលដ៏ល្អៗ ជាមួយនឹងថ្នាក់រៀនដ៏ទំនើប ការលេងកីឡា ការសម្តែង ការលេងតន្ត្រី និងសំភារៈដ៏ទំនើបៗទាន់សម័យ។ ភាសាអង់គ្លេស ខ្មែរ និងភាសាចិន នឹងត្រូវបានផ្តល់ជូនដល់កូនៗរបស់លោកអ្នក។ អតីត អ្នកវិទ្យាសាស្រ្តដ៏ល្បីល្បាញ លោក ឆាលស៍ ដាវីន ក៏ជាអតីតសិស្សនៅ សាលា អន្តរជាតិ Shrewsbury នៃចក្រភពអង់គ្លេស ផងដែរ ។
www.shrewsbury.edu.kh

Share This Post: