ខ្មែរណូត

ស្វែងរក

  • PR

    ក្រុមហ៊ុន Havas Champagne ដណ្តើមឈ្នះបានពានរង្វាន់ PMAA ចំនួនបីក្នុងព្រឹត្តិការណ៍ ‘Dragons of Asia’

    BY Khmernote Media January 25, 2019
    ក្រុមហ៊ុន Havas Champagne ដណ្តើមឈ្នះបានពានរង្វាន់ PMAA ចំនួនបីក្នុងព្រឹត្តិការណ៍ ‘Dragons of Asia’

    ភ្នំពេញ ប្រទេសកម្ពុជា ខែមករា ឆ្នាំ ២០១៩៖ បន្តលេចធ្លោក្នុងទីផ្សារផ្សព្វផ្សាយពាណិជ្ជកម្ម និងទំនងទំនងនៅកម្ពុជា ក្រុមហ៊ុន Havas Champagne ដែលជាក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មបាននឹងកំពុងរីកចម្រើន យ៉ាងឆាប់រហ័ស ថ្មីៗនេះ ដណ្តើមបានពានរង្វាន់ PMMA Dragons ចំនួនបីផ្សេងគ្នា ដែលពានរង្វាន់ទាំងបីនោះរួមមាន៖ Silver (ប្រាក់) Gold (មាស) និង rare Blue (ខៀវ)។

    PMAA ‘Dragons of Asia’ ដែលហៅថាពានរង្វាន់ PMAA Awards គឺជាស្ថាប័នមួយដែលត្រូវបានទទួលការគោរពកោតសរសើរយ៉ាងខ្លាំង ហើយស្ថាប័ននេះទទួលស្គាល់នូវការងារដ៏ល្អបំផុតដែលបានធ្វើឡើងដោយអ្នកជំនាញផ្នែកទីផ្សារគ្រប់ផ្នែកទំនាក់ទំនង និងទីផ្សារក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ឆ្នាំនេះ ការប្រកួតប្រជែងមានលក្ខណៈស្វិតស្វាញខ្លាំងដោយសារមានបណ្តាភ្នាក់ងារជាច្រើនបានចូលរួមប្រកួតក្នុងនោះមានដូចជា៖ BBDO, Leo Burnett, Mullen Worldwide, DDB Group និង Geometry ដែលពួកគេសុទ្ធតែរំពឹងថាពួកគេនឹងទទួលបានជ័យជម្នះរៀងៗខ្លួន។

    ក្រុមហ៊ុន Havas Champagne ឈ្នះបានពានរង្វាន់ដ៏អស្ចារ្យនេះដោយសារតែក្រុមហ៊ុននេះបានចូលរួមរៀបចំនូវយុទ្ធនាការសំខាន់ៗចំនួនពីរបានយ៉ាងមានប្រសិទ្ធភាពខ្ពស់ និងទទួលបានជោគជ័យគួរជាទីមោទនៈនោះគឺយុទ្ធនាការ “ការរួមភេទប្រកបដោយសុវត្ថិភាព” “Safe Sex” របស់ UNFPA / UNAIDS និងយុទ្ធនាការ “ទប់ស្កាត់កុំឱ្យមានការរំខានពេលបើកបរ” “Prevent Distracted Driving” របស់មូលនិធិបង្ការរបួសអាស៊ី AIP ។

    លោក គឹម បញ្ញា នាយកប្រចាំប្រទេសរបស់អង្គការមូលនិធិបង្ការរបួសអាស៊ី (AIP Foundation) បានមានប្រសាសន៍ថា «យើងពិតជាមានកិត្តិយស និងសប្បាយរីករាយឥតឧបមាដោយសារ Dragons of Asia សម្រេចផ្តល់ពានរង្វាន់ជូនដល់ពួកយើងផ្អែកលើវីដេអូលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលវីដេអូនោះមានឈ្មោះថា ឃាតករនៅលើដងផ្លូវ The Road Killer ។ ការឈ្នះពានរង្វាន់ Silver Dragon Award (ប្រាក់) សម្រាប់ការប្រើប្រាស់មធ្យោបាយទំនាក់ទំនងសាធារណៈដ៏ល្អបំផុត និងពានរង្វាន់ Black Dragon Award សម្រាប់យុទ្ធនាការទីផ្សាររួមគ្នាដ៏ល្អឥតខ្ចោះគឺជាសមិទ្ធផលដ៏អស្ចារ្យ និងមិនអាចកាត់ថ្លៃបានសម្រាប់ក្រុមហ៊ុន Havas Champagne និង AIP Foundation ។ យើងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានគាំទ្រ និងបានផ្តល់ដំបូន្មានល្អៗជាច្រើនក្នុងអំឡុងពេលនៃការធ្វើយុទ្ធនាការទាំងនេះ។ យើងក៏សូមអរគុណដល់ក្រុមហ៊ុន Havas Champagne ផងដែរចំពោះការងារច្នៃប្រឌិតដ៏អស្ចារ្យ និងល្អឥតខ្ចោះរបស់ពួកគេឆ្ពោះទៅរកការសម្រេចបាននូវចក្ខុវិស័យដ៏ត្រចះត្រចង់របស់យើងនាពេលនេះ។»

    សម្រាប់យុទ្ធនាការ”ការរួមភេទប្រកបដោយសុវត្ថិភាព” “Safe Sex”វិញ លោកវេជ្ជបណ្ឌិត Vladanka Andreeva នាយកប្រចាំប្រទេសនៃ UNAIDS បានលើកឡើងថា «និយាយអំពីទំនាក់ទំនង និងភេទ វាមិនមែនតែងតែងាយស្រួលនោះទេ។ យុវវ័យមានសំណួរជាច្រើនហើយប្រព័ន្ធផ្សព្វផ្សាយសង្គម គឺជាវេទិកាដ៏ល្អសម្រាប់ដោះស្រាយបញ្ហាដ៏រសើបនេះដែលវាបានផ្តល់សិទ្ធិអំណាចដល់យុវជនឱ្យធ្វើការសម្រេចចិត្តបានត្រឹមត្រូវអំពីសុខភាពផ្លូវភេទរបស់ពួកគេ»។

    ជាមួយនឹងការដណ្តើមបាននូវជ័យជម្នះដ៏ត្រចះត្រចង់នេះ លោកស្រី Rizvina de Alwis តំណាង UNFPA ប្រចាំកម្ពុជាបានមានប្រសាសន៍ថា «UNFPA សូមចូលរួមអបអរសាទរចំពោះក្រុមហ៊ុន Havas Champagne សម្រាប់ការទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពនេះពីDragons of Asia ក្នុងការទទួលស្គាល់យុទ្ធនាការរួមភេទដែលមានសុវត្ថិភាព និងដោយស្ម័គ្រចិត្តដែលជាគំនិតផ្តួចផ្តើមរួមគ្នារបស់ UNFPA UNAIDS និង Havas Champagne ។ នេះគឺជាការគាំទ្រ និងការចូលរួមចំណែកយ៉ាងសំខាន់មិនអាចខ្វះបាន ព្រោះវាបានជួយពង្រឹង និងពង្រីកពីសារសំខាន់នៃការងាររបស់យើងជាមួយយុវជននៅកម្ពុជា។»

    លោក អ៊ុង ដានិត នាយកគ្រប់គ្រងក្រុមហ៊ុន Havas Champagne បានមានប្រសាសន៍ថា «វាពិតជាមហាកិត្តិយសដ៏ធំធេងណាស់ដែលយើងដណ្តើមបានពានរង្វាន់ដ៏អស្ចារ្យប្រកបដោយកិត្យានុភាព និង កម្រទាំងនេះមកជូនប្រទេសកម្ពុជាយើង។ ពានរង្វាន់ទាំងនេះ ជាសញ្ញាថ្មីមួយទៀតបញ្ជាក់ថា ការងារប្រកបដោយគំនិតច្នៃប្រឌិតរបស់យើងបានលេចមុខមាត់ នៅទីនោះជាមួយការបង្កើតថ្មីដ៏ល្អឥតខ្ចោះនៅក្នុងពិភពលោក ហើយវាក៏បានបង្ហាញពីសារសំខាន់នៃភាពច្នៃប្រឌិត និងប្រសិទ្ធភាពសម្រាប់យុទ្ធនាការនានាដែលវាមានសារសំខាន់ក្នុងការអភិវឌ្ឍប្រទេសរបស់យើងផងដែរ។ ការផ្ញើសារនៅពេលបើកបរ មិនគួរត្រូវបានអត់ឱន ឬលើកលែងទោសនោះទេ ចំណែកឯការរួមភេទដោយសុវត្ថិភាពនៅចំទិវានៃក្តីស្រឡាញ់ Valentine’s Day ក៏គួរតែត្រូវបានលើកមកនិយាយ និងចែករំលែកឲ្យបានទូលំទូលាយក្នុងស្រទាប់មហាជន ជាពិសេសក្នុងចំណោមយុវវ័យផងដែរ។ ជ័យជម្នះដែលមិនអាចកាត់ថ្លៃបាននេះមិនត្រឹមតែផ្តល់សម្រាប់ Havas Champagne ប៉ុណ្ណោះទេ វាក៏ជាជោគជ័យ និងជ័យជម្នះរួមរបស់ AIP Foundation រាជរដ្ឋាភិបាលកម្ពុជា អង្គការសហប្រជាជាតិ ហើយសំខាន់បំផុតនោះវាជាជោគជ័យរួមរបស់ប្រជាជនកម្ពុជាទាំងអស់។»

    ក្រុមហ៊ុន Havas Champagne គឺជាផ្នែកមួយនៃក្រុមហ៊ុន Havas Group ដែលមានជំនាញគ្រប់ផ្នែកកិច្ចការងារទំនាក់ទំនង ទីផ្សារ និងផ្សព្វផ្សាយពាណិជ្ជកម្ម (360 communications)រួមមាន៖ ឌីជីថល សកម្មភាពរៀបចំព្រឹត្តិការណ៍ផ្សេងៗ (Activation) ការផ្សព្វផ្សាយពាណិជ្ជកម្មតាមរយៈទូរទស្សន៍ វិទ្យុ ឬផ្ទាំងប៉ាណូ (ATL) ទំនាក់ទំនងសាធារណៈ អត្ថបទពាជ្ជកម្ម និងទំនាក់ទំនងជាមួយប្រព័ន្ធផ្សព្វផ្សាយនានាជាដើម។ ក្រុមហ៊ុនHavas Champagne មានទីតាំងស្ថិតនៅជាន់ទី៣ នៃអគារ Raintree អគារលេខ ២៩៩ ផ្លូវព្រះអង្គឌួង រាជធានីភ្នំពេញ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay