ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សមត្ថកិច្ច ចុះអប់រំដល់សិស្ស គេចសាលាទៅប្រមូលផ្ដុំគ្នាអង្គុយលេងទូរស័ព្ទ នៅតាមផ្ទះ ដែលមានតារាងបាល់ទាត់

    BY Khmernote Media March 2, 2023
    សមត្ថកិច្ច ចុះអប់រំដល់សិស្ស គេចសាលាទៅប្រមូលផ្ដុំគ្នាអង្គុយលេងទូរស័ព្ទ នៅតាមផ្ទះ ដែលមានតារាងបាល់ទាត់

    ខេត្តស្វាយរៀង៖ យោងតាមការចុះផ្សាយរ​បស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១០និង៤៥នាទី លោកវរសេនីយ៍ទោ សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានដឹកនាំកម្លាំងជំនាញ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលតាសួស ចុះអប់រំដល់សិស្សានុសិស្ស ដែលមិនចូលរៀនគេចសាលា ទៅប្រមូលផ្ដុំគ្នាអង្គុយលេងទូរស័ព្ទ នៅតាមផ្ទះ ដែលមានទីតាំងមានតារាងបាល់ទាត់ ដែលមានសិស្សានុសិស្ស ចំនួនសរុប ២០នាក់។

    សមត្ថកិច្ច បានធ្វើការអប់រំណែនាំម្ចាស់ផ្ទះ ក្រោយពីបានអប់រំនៅកន្លែងទីតាំងបាល់ទាត់រួច បានអោយវិលត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន លេខទូរស័ព្ទទាន់ហេតុការណ៍របស់អធិការរដ្ឋាននគរបាលស្រុក៖ 097 778 0087 ៕

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ- General Commissariat of National Police

    Share This Post: