ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សូមរួសរាន់ទៅធ្វើថ្មី! អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បញ្ជាក់ថា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលផុតសុពលភាពនឹងលែងមានតម្លៃប្រើប្រាស់ជាផ្លូវការ

    BY Khmernote Media March 2, 2023
    សូមរួសរាន់ទៅធ្វើថ្មី! អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បញ្ជាក់ថា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលផុតសុពលភាពនឹងលែងមានតម្លៃប្រើប្រាស់ជាផ្លូវការ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មាន នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានបញ្ជាក់ថា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផុតសុពលភាពនឹងលែងមានតម្លៃប្រើប្រាស់ជាផ្លូវការ។

    សូមអញ្ជើញទៅថតធ្វើថ្មី ដោយយកតែអត្តសញ្ញាណប័ណ្ណផុតសុពលភាពនោះទៅបាន និងមិនមានគិតម្រៃសេវាទេ។ ការសុំប្តូរយកអត្តសញ្ញាណប័ណ្ណសញ្ជាតិថ្មី នៅតាមបណ្តាទីតាំងណាមួយដូចខាងក្រោម៖

    ១៖ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ឬអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ឬច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ ឬស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត នៃលំនៅឋានអចិន្ត្រៃយ៍របស់ខ្លួន។

    ២៖ នាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ)។

    ៣៖ ទីស្នាក់ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប្រចាំនៅផ្សារទំនើបអីអនម៉ល២ (Aeon Mall II) សែនសុខ។

    អ្នកស្នើសុំប្តូរយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី សូមភ្ជាប់ជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលអស់សុពលភាព ឬសុពលភាពនៅសល់តិចជាង ឬត្រឹម៩០ថ្ងៃ (និងឯកសារសំអាងផ្សេងៗ ក្នុងករណីមានការកែតម្រូវទិន្នន័យ)។

    អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមបញ្ជាក់ជូនថា រាជរដ្ឋាភិបាលពុំតម្រូវឱ្យមានការបង់ប្រាក់អ្វីឡើយ ក្នុងការស្នើសុំផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី (ទុតិយតា)។ បើមានចម្ងល់ ឬសំណួរផ្សេងៗ សូមទាក់ទងទៅកាន់លេខ៖ ១២៧១ / ០១៧ ៨៩៨ ៩១៥៕

    Share This Post: