ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងអប់រំ ប្រកាសជ្រើសរើសក្របខណ្ឌ គ្រូបង្រៀនកម្រិតឧត្ដមចំនួន ៨០នាក់

    BY Khmernote Media March 2, 2023
    ក្រសួងអប់រំ ប្រកាសជ្រើសរើសក្របខណ្ឌ គ្រូបង្រៀនកម្រិតឧត្ដមចំនួន ៨០នាក់

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ បានចេញសេចក្ដីជូនដំណឹងដល់និស្សិត និងសាធារណៈជន ឱ្យបានជ្រាបថា៖ ក្រសួងអប់រំ ប្រកាសជ្រើសរើសក្របខណ្ឌ គ្រូបង្រៀនកម្រិតឧត្ដម ចំនួន ៨០នាក់ ផុតកំណត់ទទួលពាក្យនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។

    ក្រសួង នឹងរៀបចំប្រឡងជ្រើសរើសគ្រូបង្រៀនកម្រិតឧត្តម ចំនួន ៨០ នាក់ សម្រាប់បម្រើការងារនៅតាម គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ មួយចំនួន។

    ក. លក្ខខណ្ឌនៃការជ្រើសរើស

    ១.ជានិស្សិត ឬជាបុគ្គលិកមិនមែនក្របខ័ណ្ឌរដ្ឋ
    ២.បេក្ខជន ត្រូវមានសញ្ជាតិខ្មែរ
    ៣.លក្ខខណ្ឌអាយុ (គិតត្រឹមថ្ងៃប្រឡង) ត្រូវបានកំណត់ដូចខាងក្រោម៖

    -បេក្ខជនមានសញ្ញាបត្របណ្ឌិតឡើងទៅ ត្រូវបានលើកលែងលក្ខខណ្ឌអាយុ
    -បេក្ខជនមានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ឬសញ្ញាបត្រសមមូល ត្រូវមានអាយុច្រើនបំផុត៤០ឆ្នាំ ។

    ៤.មិនប្រាសចាកសិទ្ធិខាងរដ្ឋប្បវេណី និងសិទ្ធិជាពលរដ្ឋ។

    ៥.ចំពោះបេក្ខជនជានារី ឬជនមានពិការភាពដែលមានសមត្ថភាពសមស្របត្រូវបានលើកទឹកចិត្ត។

    ៦.សញ្ញាបត្រដែលបានបញ្ចប់ការសិក្សាពីបរទេស ឬសញ្ញាបត្រជាភាសាបរទេស ត្រូវយកទៅបញ្ជាក់ ជាភាសាខ្មែរ និងមានការទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា ៕

    ប្រភព៖ MoEYS Cambodia

    Share This Post: