ព័ត៌មានជាតិ
ស្នងការបញ្ជាក់ថា អ្នកបើកបរពេលមកដល់ភ្លើងស្តុបពណ៌លឿង កង់មុខឆ្លងផុតគំនូសពណ៌ស គឺអាចបន្តដំណើរទៅមុខបាន មិនផាកពិន័យទេ
BY Khmernote Media
March 3, 2023
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា មន្ត្រីចរាចរណ៍មិនផាកពិន័យទេ ក្នុងករណីអ្នកបើកបរយានជំនិះ ពេលមកដល់ភ្លើងស្តុបពណ៌លឿង ឆ្លងផុតគំនូសពណ៌ស ដោយអ្នកបើកបរនៅតែអាចបន្តដំណើរទៅមុខបាន។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ «ករណីពាក់ព័ន្ធអ្នកបើកបរយានជំនិះពេលមកដល់ភ្លើងស្តុបពណ៌លឿង បើកបរជ្រុល បានន័យថាកង់ខាងមុខឆ្លងផុតគំនូសជាប់ពណ៌សដែលកាត់ទទឹងផ្លូវ ឬមានគំនូសថ្មើរជើងឆ្លងកាត់ អ្នកបើកបរនៅតែអាចបន្តដំណើរទៅមុខបាន អាចទៅមុខត្រង់ បត់ស្តាំ ឬបត់ឆ្វេង ករណីនេះមន្ត្រីចរាចរណ៍មិនអាចផាកពិន័យបានទេ៕ »


