ព័ត៌មានជាតិ
អតីតព្រះគ្រូចៅអធិការ វត្តកំពូលពេជ្រ មុខសញ្ញាបំផ្លាញព្រះពុទ្ធសាសនា បានលាចាកសិក្ខាបទ និងចូលមកសារភាពកំហុស
BY Khmernote Media
March 3, 2023
ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ បានចេញជូនដំណឹង ឱ្យបានជ្រាបថា ពុទ្ធបរិស័ទមហាទន្ទឹងរង់ចាំនិងមានចម្ងល់គឺបានស្រាយចប់.., កាលពីព្រឹកថៃ្ងទី០៣ ខែមីនា ឆ្នាំ២០២៣ ភិក្ខុ ហេង សាវ៉ុន អតីតព្រះគ្រូចៅអធិការ វត្តកំពូលពេជ្រ មុខសញ្ញាបំផ្លាញព្រះពុទ្ធសាសនា ត្រូវបានព្រះមេគណ ព្រះអនុគណ នូ ជិន ព្រះមន្រ្តីសង្ឃ សាំង សឿន បាននិមន្តអោយចូលមកសារភាពកំហុសនិងទទួលយកកំហុស។

លទ្ធផល អតីត ភិក្ខុ ហេង សាវ៉ុន ព្រះគ្រូចៅអធិការ វត្តកំពូលពេជ្រ បានយល់ព្រមដោយស្ម័គ្រចិត្ដ សម្រេចលាចាកសិក្ខាបទ នៅថ្ងៃ សៅរ៍ ទី០៤ ខែមីនា ឆ្នាំ២០២៣ ពេលព្រឹក វេលាម៉ោង ៨៖៣០ ព្រឹកនៅវត្តដំណាក់ត្រាច តាមព្រះរាជពិធីព្រះពុទ្ធសាសនានៃយើង សូមសាធារណៈជន អ្នកសារព័ត៌មាន ពុទ្ធបរិស័ទមេត្តាជ្រាប សូមអរគុណ ៕



