ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រយៈពេល៤ខែ យានយន្តធ្វើចរាចរណ៍លើផ្លូវល្បឿនលឿនប្រមាណជាង ១លានដង ក្នុងនោះគ្រោះថ្នាក់ចរាចរណ៍មាន ៦២ករណី

    BY Khmernote Media March 6, 2023
    រយៈពេល៤ខែ យានយន្តធ្វើចរាចរណ៍លើផ្លូវល្បឿនលឿនប្រមាណជាង ១លានដង ក្នុងនោះគ្រោះថ្នាក់ចរាចរណ៍មាន ៦២ករណី

    យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា រយៈពេល៤ខែ (វិច្ឆិកា ២០២២ – កុម្ភៈ ២០២៣) មានយានយន្តធ្វើចរាចរណ៍លើផ្លូវល្បឿនលឿន ចំនួន ១,៤១៣,៩០៦ដង ខណៈ ខែកុម្ភៈ ២០២៣ មានចរាចរណ៍ចំនួន ៣៥០,៧៨៥ដង ក្នុងនោះគ្រោះថ្នាក់ចរាចរណ៍មាន ៦២ករណី។

    ក្រសួងសាធារណការ និងដឹកជញ្ជូន សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប មេត្តាអនុវត្ត តាមលក្ខខណ្ឌក្នុងការប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងសូមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន កុំបើកបរលើសល្បឿនកំណត់ កុំបើកបរបញ្ច្រាសទិសចរាចរណ៍។ «ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍» បើកបរដោយសុវត្ថិភាព ៕

    ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT

    Share This Post: