ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចតេជោ ហ៊ុន សែន បញ្ជាឲ្យបញ្ចេញរថយន្តក្រុងប្រមាណជា ៤០០គ្រឿង ដឹកប្រជាពលរដ្ឋទៅស្រុកកំណើត នាថ្ងៃបុណ្យចូលឆ្នាំខ្មែរខាងមុខ

    BY Khmernote Media March 6, 2023
    សម្ដេចតេជោ ហ៊ុន សែន បញ្ជាឲ្យបញ្ចេញរថយន្តក្រុងប្រមាណជា ៤០០គ្រឿង ដឹកប្រជាពលរដ្ឋទៅស្រុកកំណើត នាថ្ងៃបុណ្យចូលឆ្នាំខ្មែរខាងមុខ

    រាជធានីភ្នំពេញ៖ យោងតាមប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យបញ្ចេញរថយន្តក្រុងប្រមាណជា ៤០០គ្រឿង ដឹកប្រជាពលរដ្ឋទៅស្រុកកំណើត នាឱកាសថ្ងៃបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។

    ការលើកឡើងរបស់សម្ដេចតេជោនាយករដ្ឋមន្រ្ដីនេះ ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្ស និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មីចំនួន ១ ៧២៨ នាក់ នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ។

    សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ « ដាក់ពង្រាយឡាន ដើម្បីកុំឱ្យឡានតាក់ស៊ី ឬឡានក្រុងឡើងថ្លៃ ឥឡូវយើងបានឡាន ២០០គ្រឿងបន្ថែមទៀត ដែលជាអំណោយរបស់កូរ៉េ សរុបទាំងអស់ឡានរបស់យើង គឺមាន ៤០០គ្រឿង សម្រាប់ដឹកប្រជាពលរដ្ឋ​ ទៅស្រុកកំណើត ជាពិសេសដាក់តម្រង់ទិសឱ្យច្រើនទៅខេត្តសៀមរាប ផ្លូវជាតិលេខ ៦ និងខេត្តបន្ទាយមានជ័យ ផ្លូវជាតិលេខ ៥។ »

    សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា៖ « យើងដាក់រថយន្ត ដើម្បីបញ្ចេញរថយន្តប៉ុន្មានរយគ្រឿង ដឹកប្រជាជន ដើរលេងចូលឆ្នាំ អ្នកដែលអត់មានមធ្យោបាយធ្វើដំណើរ ទៅតាមឡានក្រុងនេះបាន »

    Share This Post: