សំណាងមួយ លើ១ម៉ឺនករណី! កុមារាម្នាក់ មានជំងឺគ្រុនឈាមកម្រិត ៤ចុងក្រោយ បញ្ជូនមកមន្ទីរពេទ្យគន្ធបុប្ផា ត្រូវបានក្រុមគ្រូពេទ្យសង្គ្រោះទាន់ពេល
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ មន្ទីរពេទ្យគន្ធបុប្ជាបានអោយដឹងថា កុមារាតូចអាយុ៤ឆ្នាំ បញ្ជូនមកពីមណ្ឌលសុខភាពមួយនៅខេត្តត្បូងឃ្មុំ ក្រោយដាក់សេរ៉ូមអស់៣លីត្រ មានជំងឺគ្រុនឈាមកម្រិត ៤ចុងក្រោយយ៉ាងធ្ងន់ធ្ងរបំផុត។

មន្ទីរពេទ្យគន្ធបុប្ជា បានបញ្ជាក់ឱ្យដឹងថា កុមារាតូចអាយុ៤ឆ្នាំ (EDS): អស់ជីពចរ សន្លប់ ហូរឈាម ខ្សោយដង្ហើម ខ្សោយថ្លើមនិងតម្រងនោម អស់ជីពចរ ៦ដង (6 times repeated cardiovascular collapses-shocks) ក្នុងរយៈពេល៤៨ម៉ោង នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យគន្ធបុប្ផា ត្រូវបានសង្រ្គោះជីវិត ដោយប្រើឈាមនិងប្លាស្មាអស់ ៦ប្លោក និងបញ្ចូលប្លាកែតអស់៤ប្លោក ជាមួយការសង្រ្គោះដោយម៉ាស៊ីនសប់ដង្ហើម៣ថ្ងៃ។
ថ្ងៃនេះកូនតូច ត្រូវបានជួយសង្គ្រោះជីវិតនៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ សូមអរគុណនិងកោតសរសើរដល់ក្រុមគ្រូពេទ្យឯកទេសសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ដែលបានសង្គ្រោះជីវិតមួយនេះ ពីករណីគ្រុនឈាមធ្ងន់ធ្ងរដ៏កម្ររមួយនេះ។
សំណាង១ លើ១ម៉ឺនករណីនៃជំងឺគ្រុនឈាមដំណាក់កាលចុងក្រោយ រាល់ការព្យាបាលទាំងអស់គឺឥតគិតថ្លៃសម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង។ មជ្ឈមណ្ឌលផ្តល់ឈាមជាតិ ដែលតែងតែគាំទ្រនិងបានផ្តល់ប្លាស្មាចំរ៉ាញ់ប្លាកែតទាន់ពេលវេលា សូមអរគុណមូលនិធិគន្ធបុប្ផាកម្ពុជា និងមូលនិធិគន្ធបុប្ផាស្វីស សូមអរគុណដល់សប្បុរសជនគ្រប់លំដាប់ថ្នាក់ដែលបាននិងតែងតែគាំទ្រដល់ដំណើរការមន្ទីរពេទ្យគន្ធបុប្ផា ៕

ប្រភព៖ Dr. Beat Richner