អគ្គិភ័យ ឆាបឆេះរោងចក្រកាត់ដេរមួយកន្លែងយ៉ាងសន្ធោសន្ធៅ ស្ថិតនៅសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ បណ្ដាលឱ្យខូចខាតសម្ភារអស់ទាំងស្រុង
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ បានឱ្យដឹងថា នៅវេលាម៉ោង ១៥៖០០ នាទីរសៀល ថ្ងៃចន្ទ ១៥កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ មានករណីអគ្គិភ័យមួយកន្លែងបានកើតឡើងនៅចំណុច រោងចក្រតុងហ្វាងឈីងអ៊ី ភូមិត្រពាំងជ្រៃ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

– ម្ចាស់ទីតាំងឈ្មោះ ឈីង អ៊ី ភេទ ស្រី អាយុ ៤៩ឆ្នាំ ជនជាតិចិន មុខរបរ ម្ចាស់រោងចក្រ ។
– មូលហេតុ: កំពុងបន្តការស្រាវជ្រាវ ។
– ប្រភេទសំណង់: ដែកប្រក់ស័ង្កសីទំហំ ៣៥x១០០ម៉ែត្រ។
– ខូចខាតសម្ភារ៖ ឆេះសម្ភារក្នុងរោងចក្រអស់ទាំងស្រុងនឹងរាលដាលទៅរោងចក្រក្បែរខាងបន្តិចបន្តួច ។
– ស្លាប់មនុស្ស : គ្មាន ។
– របួសមនុស្ស: គ្មាន ។
+ កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យចំនួន ២១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៨៤ រថយន្ត ស្មើរនឹង ៣៣៦ ម៉ែត្រគូប ។
– រថយន្តជំនួយអន្តរាគមន៍:
– រថយន្តក្រសួងមហាផ្ទៃចំនួន ០៣ គ្រឿង ប្រើប្រាស់ទឹកអស់ ចំនួន ០៣ រថយន្ត សើ្មរនឹង ១២ម៉ែត្រគូប ។
– រថយន្តអាវុធហត្ថចំនួន ០៣ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣ រថយន្ត សើ្មរនឹង ១២ ម៉ែត្រគូប ។
-រថយន្តកងពលតូចលេខ៧០ចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៦ រថយន្ត សើ្មរនឹង ២៤ ម៉ែត្រគូប ។
– រថយន្តក្រុមហ៊ុនOCICទីក្រុងជ្រោយចង្វារចំនួន ០៧ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៧ រថយន្ត សើ្មរនឹង ២៨ម៉ែត្រគូប ។
– រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ រថយន្ត ស្មើរនឹង ១២ ម៉ែត្រគូប ។
– រថយន្តក្រុមហ៊ុនជីបម៉ុងចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ រថយន្ត សើ្មរនឹង ០៨ម៉ែត្រគូប។
– ពន្លត់ចប់ : នៅវេលាម៉ោង ១៧:៣០ នាទីល្ងាច នាថ្ងៃខែឆ្នាំដដែល ៕












ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ