ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចុះផ្លាស់ប្តូរនាឡិកាទឹកដែលមានអាយុកាលលើសពី ១១ឆ្នាំ នៅខណ្ឌមានជ័យ

    BY Khmernote Media March 9, 2023
    រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចុះផ្លាស់ប្តូរនាឡិកាទឹកដែលមានអាយុកាលលើសពី ១១ឆ្នាំ នៅខណ្ឌមានជ័យ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការការត្រួតពិនិត្យ និងផ្លាស់ប្តូរនាឡិកាទឹកដែលមានអាយុកាលលើសពី ១១ឆ្នាំ នៅខណ្ឌមានជ័យ ចាប់ពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣នេះ។

    រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានកិត្តិយសសូមទូលថ្វាយ និងជម្រាបជូន សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក-លោកសី ជាអតិថិជនប្រើប្រាស់ទឹកស្អាតនៅក្នុង ខណ្ឌមានជ័យ មេត្តាជ្រាបថា៖

    រដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ នឹងចាត់ក្រុមជាងនាឡិកា ចុះពិនិត្យ-វាស់ស្ទង់គុណភាពនាឡិកាទឹក ដែលមានអាយុកាលប្រើប្រាស់លើស ១១ឆ្នាំ តាមកម្មវិធីកំណត់ចាប់ពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ នេះតទៅ ដូចមានក្នុងតារាងជូនភ្ជាប់មកជាមួយ។ ក្នុងអំឡុងពេលធ្វើការពិនិត្យ-វាស់ស្ទង់ ឬផ្លាស់ប្ដូរនាឡិកាទឹក ការផ្គត់ផ្គង់ទឹកនៅតាមបណ្តាគេហដ្ឋាននីមួយៗ អាចមានភាពរអាក់រអួលរយៈពេលខ្លីតែមិនលើសពី០២ម៉ោង ឡើយ។

    ករណីពិនិត្យបឋមឃើញថា នាឡិកាទឹកមានកំរិត លំអៀងខ្ពស់ ឬនាឡិកាខូច រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ តម្រូវឱ្យអតិថិជនកាន់នាឡិកាទឹកនោះដោយផ្ទាល់មករោងជាង នាឡិកានៅស្នាក់ការកណ្តាលអង្គភាពយើងខ្ញុំ ដើម្បីពិនិត្យ និងវាស់ស្ទង់បន្ថែម។ អាស្រ័យដូចបានជម្រាបជូន សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក-លោកស្រី ជាអតិថិជន ទាំងអស់មេត្តាចូលរួម ឬចាត់តំណាងសហការ និងទទួលយកការដាក់នាឡិកាថ្មីតាមកម្មវិធីដូចបានកំណត់ខាងលើ។

    រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សង្ឃឹម និងជឿជាក់លើការយោគយល់ និងអធ្យាស្រ័យពីសំណាក់ សម្ដេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក-លោកស្រី ដោយក្តីអនុគ្រោះ ៕

    ប្រភព៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ Phnom Penh Water Supply Authority

    Share This Post: