ត្រៀមទឹកទុកផង! រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកផ្គត់ផ្គង់ទឹករយៈពេលខ្លីនៅតំបន់មួយចំនួនតាមបណ្តាខណ្ឌទាំងនេះ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកផ្គត់ផ្គង់ទឹករយៈពេលខ្លីនៅតាមបណ្តាខណ្ឌមួយចំនួនដូចខាងក្រោម៖

១. ចាប់ពីថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០២៣ គ្រោងជីកដាក់បំពង់ចែកចាយទឹកស្អាតថ្មីទំហំ ៦៣មម ដល់ ៥០០មម នៅសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។
២. ចាប់ពីថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០២៣ គ្រោងជីកដាក់បំពង់ចែកចាយទឹកស្អាតថ្មីទំហំ ៦៣មម ដល់ ២២៥មម នៅសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
៣. ចាប់ពីថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០២៣ គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតថ្មីទំហំ ២២៥មម នៅលើចិញ្ជើមផ្លូវជាតិលេខ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
៤. នៅយប់ថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០២៣ គ្រោងកាត់ភ្ជាប់បំពង់មេនាំទឹកស្អាតថ្មីទំហំ ១៦០មម នៅលើផ្លូវលេខ៤១០K សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
៥. នៅយប់ថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០២៣ គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតថ្មីទំហំ ១៦០មម នៅលើផ្លូវលេខ៣៩D សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។





ប្រភព៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ Phnom Penh Water Supply Authority