ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    បវរកញ្ញាលំដាប់រងទី១ កញ្ញា ដេវីណា Miss queen cambodia 2023 បានប្រកាសលាលែងពីតំណែងជាផ្លូវការហើយ

    BY Khmernote Media March 10, 2023
    បវរកញ្ញាលំដាប់រងទី១ កញ្ញា ដេវីណា  Miss queen cambodia 2023  បានប្រកាសលាលែងពីតំណែងជាផ្លូវការហើយ

    រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣កន្លងទៅ កម្មវិធីប្រកួតប្រឡងប្រជែងបវរកញ្ញាភេទទីបីកម្ពុជា២០២៣ “Miss queen cambodia 2023 ” ជាកម្មវិធីមួយចូលរួមលុបបំបាត់ការរើសអើងភេទទី៣ក្នុងសង្គម កំពុងទទួលបានការគាំទ្រជាខ្លាំងពីសំណាក់មហាជន បានរកឃើញម្ចាស់ជយលាភីហើយ ដែលបានទៅលើកញ្ញា ម៉ៃយ៉ា តំណាង​ខេត្តកំពង់ធំ ខណៈដែលកញ្ញា ជា ដេវីណា ជាប់ចំណាត់ថ្នាក់ first runner up ។

    យ៉ាងណាមិញ ក្រោយពីបានប្រកាសលទ្ធផលនេះហើយ ក៏ឃើញមានមហាជនក្នុងបណ្ដាញសង្គមជាច្រើនមិនពេញចិត្តនូវការសម្រេចរបស់គណៈកម្មការ ដោយពួកគេមើលឃើញថា កញ្ញា ជា ដេវីណា ស្រស់ស្អាត បូករួមជាមួយសមត្ថភាព ស័ក្តិសមបំផុតសម្រាប់ម្ចាស់ម្កុដ “Miss queen cambodia 2023 ” នេះជាង។

    ជុំវិញការបញ្ចេញមតិ ជជែកវែកញែក ក្នុងការលើកឡើងពេញបណ្ដាញសង្គមហ្វេសប៊ុកនេះ មុននេះបន្ដិច យោងតាមការចុះផ្សាយរបស់ សិល្បករកម្ពុជា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ បានបង្ហោះ ដោយសរសេររៀបរាប់យ៉ាងដូច្នេះថា៖ « កញ្ញា ដេវីណា ខឹងចិត្តរឿងអី បានលាលែងពីតំណែងជាផ្លូវការនៅព្រឹកនេះ??? ម្ចាស់ពាន Miss queen cambodia 2023 ចំណាត់ថ្នាក់ first runner up បានលាលែងពីតំណែងជាផ្លូវការហើយ។ ក្នុងនោះនាងបាននិយាយថា នាងខ្ញុំ ដេវីណា ម្ចាស់ពាន Miss queen cambodia 2023 ចំណាត់ថ្នាក់ first runner up ខ្ញុំបានលាលែងពីតំណែងជាផ្លូវការហើយ សូមថ្លែងអំណរគុណម្តងទៀត ដល់បងប្អូនអ្នកគាំទ្រ មិត្តភក្តិ និងក្រុមគ្រួសារដែលតែងតែមានការគាំទ្រលើកទឹកចិត្តរូបនាងខ្ញុំ» ៕

    ប្រភព៖ សិល្បករកម្ពុជា

    Share This Post: