លោកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រចំនួនមួយគ្រឿង និងម៉ូតូទឹក ៧គ្រឿងទៀត ស្វែងរកបុរសម្នាក់ ធ្លាក់ចូលទឹកសមុទ្របាត់ខ្លួនកាលពីយប់មិញ
ក្រុងព្រះសីហនុ៖ (ព័ត៌មានបឋម) យោងតាមការចុះផ្សាយរបស់លោក Huy Bunleng បានឱ្យដឹងថា លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សប្រជាជាជនមូលដ្ឋានភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ បញ្ជាក់ថា នៅវេលាម៉ោងជិត ២រសៀល ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ លោកឧកញ៉ា បានបញ្ជូនអូប័រចំនួន១គ្រឿង និងម៉ូតូទឹកចំនួន៧គ្រឿង ដើម្បីចេញស្វែងរកជនរងគ្រោះជាបុរសម្នាក់ ដែលបានធ្លាក់ចូលទឹកសមុទ្របាត់ខ្លួនកាលពីយប់មិញនៅម្តុំទំនប់រលក ក្រុងព្រះសីហនុ តាមការស្នើសុំរបស់ឪពុកជនរងគ្រោះ មកលោកឧកញ៉ា។

សូមបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ ម ញេះ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ កម្មករលើកទំនិញ។
ជាមួយគ្នានេះដែរ លោកឧកញ៉ា ក៏បានអំពាវនាវ បើបងប្អូនប្រជានេសាទក្នុងសមុទ្រ ក្នុងករណីប្រទះឃើញជនរងគ្រោះនៅចំណុចណាមួយ សូមជួយរាយការណ៍មកក្រុមសង្គ្រោះរបស់ក្រុមហ៊ុនលោកឧកញ៉ា តាមលេខទូរសព្ទ័ 012 964 893 ៕





ប្រភព៖ Huy Bunleng News