ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អគ្គិភ័យ ឆាបឆេះយានដ្ឋានមួយកន្លែង បណ្ដាលឱ្យខូចខាតរថយន្តអស់ទាំងស្រុងចំនួន ៣គ្រឿង និងរងរបួសមនុស្សម្នាក់ ស្ថិតនៅផ្លូវហាណូយ សង្កាត់ភ្នំពេញថ្មី

    BY Khmernote Media March 11, 2023
    អគ្គិភ័យ ឆាបឆេះយានដ្ឋានមួយកន្លែង បណ្ដាលឱ្យខូចខាតរថយន្តអស់ទាំងស្រុងចំនួន ៣គ្រឿង និងរងរបួសមនុស្សម្នាក់ ស្ថិតនៅផ្លូវហាណូយ សង្កាត់ភ្នំពេញថ្មី

    រាជធានីភ្នំពេញ៖ (ព័ត៌មានលម្អិត) យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ បានឱ្យដឹងថា នៅវេលាម៉ោង ០៣៖៣០ នាទីរសៀល ថ្ងៃសុក្រ ៤រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ មានករណីអគ្គិភ័យមួយកន្លែងបានកើតឡើងនៅចំណុចយានដ្ឋាន លី ឆាយ 696 ផ្លូវហាណូយ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ម្ចាស់ទីតាំងឈ្មោះ ជា តូច ភេទ ប្រុស អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ម្ចាស់ឃ្លាំងលក់រថយន្ត។

    + មូលហេតុ: (ឆ្លងភ្លើង) ចេញពីក្បាលអាគុយរថយន្តបណ្តាលឲ្យឆាបឆេះតែម្តង។
    – ប្រភេទសំណង់: ដែកប្រក់សង្ក័សី ទំហំ ១៥ម៉ែត្រ x ៣០ម៉ែត្រ។
    – ខូចខាតសម្ភារ៖ ឆេះខូចខាតរថយន្តចំនួន ០៣ គ្រឿង អស់ទាំងស្រុង នឹងរាលដាលដល់រថយន្តក្បែរខាងបន្តិចបន្តួចចំនួន ០៤គ្រឿង។
    – ស្លាប់មនុស្ស : គ្មាន ។
    – របួសមនុស្ស: មនុស្សប្រុសចំនួន ០១ នាក់ ។

    + កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ ចំនួន ១០ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៩ រថយន្ត ស្មើរនឹង ៣៦ ម៉ែត្រគូប។
    – រថយន្តជំនួយអន្តរាគមន៍:
    – រថយន្តផ្សារទំនើបអូឡាំព្យាចំនួន ០២ គ្រឿង ពុំបានប្រើប្រាស់ទឹក។
    – ពន្លត់ចប់ : នៅវេលាម៉ោង ១៦:៣០ នាទីរសៀល នាថ្ងៃខែឆ្នាំដដែល ៕

    ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post: