ព័ត៌មានជាតិ
ករណីអគ្គិភ័យ ឆាបឆេះព្រះរាជដំណាក់ក្បែរព្រះអង្គចេកព្រះអង្គចម ក្នុងក្រុងសៀមរាប បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង
BY Khmernote Media
March 13, 2023
ខេត្តសៀមរាប៖ មានករណីអគ្គិភ័យ បានឆាបឆេះព្រះរាជដំណាក់ក្បែរព្រះអង្គចេកព្រះអង្គចម ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដោយពុំទាន់ដឹងមូលហេតុច្បាស់លាស់ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣យប់មិញនេះ។

យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ២២ និង ៣៥ នាទី យប់ថ្ងៃអាទិត្យទី១២ ខែមីនា ឆ្នាំ ២០២៣នេះ ដែលស្ថិតក្នុង ក្រុងសៀមរាប សមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានអន្តរាគមន៍លើហេតុការណ៍នេះផងដែរ។


