ព័ត៌មានជាតិ
ប្រជាពលរដ្ឋនៅខណ្ឌពោធិ៍សែនជ័យ ក្នុងករណីខ្វះទឹកប្រើប្រាស់ អាចទំនាក់ទំនងលេខ ២ខ្សែនេះ ដើម្បីឱ្យរដ្ឋបាលនាំយកទឹកចែកជូនដោយឥតគិតថ្លៃ
BY Khmernote Media
March 15, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងថា ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមានការដឹកនាំបញ្ជាដោយ លោក សក់ ចន្ទ័កញ្ញារិទ្ឋ អភិបាលខណ្ឌពោធិ៍សែនជ័យ បាននាំយករថយន្តដឹកទឹក ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន បន្តដឹកទឹកចែកជូនប្រជាពលរដ្ឋក្នុងសហគមន៍ ត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

សូមបញ្ជាក់ជូន បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ខណ្ឌពោធិ៍សែនជ័យ ទាំងអស់ជ្រាបថា ក្នុងករណីមានការខ្វះខាតទឹកប្រើប្រាស់ សូមទំនាក់ទំនងមករដ្ឋបាលខណ្ឌដើម្បីរដ្ឋបាលខណ្ឌ និងនាំយកទឹកទៅចែកជូនដោយឥតគិតថ្លៃ ទំនាក់ទំនងលេខទូរស័ព្ទ៖ 012 91 81 81, 017 84 84 28 ៕





ប្រភព៖ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ