ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន ចូលរួមសម្តែងការសោកស្តាយចំពោះភ្លើងឆេះព្រះរាជដំណាក់នៅខេត្តសៀមរាប

    BY Khmernote Media March 16, 2023
    សម្តេចតេជោ ហ៊ុន សែន ចូលរួមសម្តែងការសោកស្តាយចំពោះភ្លើងឆេះព្រះរាជដំណាក់នៅខេត្តសៀមរាប

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានចូលរួមសម្តែងការសោកស្តាយចំពោះភ្លើងឆេះព្រះរាជដំណាក់នៅខេត្តសៀមរាប នេះបើយោងតាមប្រសាសន៍របស់សម្តេចតេជោ ថ្លែងក្នុងពេលអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យបៀលប្រាយ (BBU) ធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

    សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ « សូមចូលរួមសម្តែងការសោកស្ដាយនៃរឿងដែលបានកើតឡើង នៅខេត្តសៀមរាប គឺការឆេះព្រះរាជដំណាក់ ថ្ងៃនោះខ្ញុំករុណា ក៏បាននៅបន្តតាមដាន ជាមួយអភិបាលខេត្ត តាមរយៈ “Online” នៃទំនាក់ទំនង។ នៅមុន ៥ភ្លឺ សម្តេចចៅហ្វាវាំង គង់ សំអុល បានទាក់ទងមក ដើម្បីរៀបចំឧទ្ធម្ភាគចក្រ ទៅទីនោះ។ ឥឡូវបញ្ហានេះ​ គឺបកស្រាយ ត្រឹមតែកម្រិត​នៃសេចក្ដីប្រកាសរបស់ ក្រសួងព្រះបរមរាជវាំង ទាក់ទងនឹងការឆេះព្រះរាជដំណាក់បានហើយ សូមកុំទៅហួសពីនឹងអី។ សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា៖ « ខ្ញុំសូមអំពាវនាវ សូមឱ្យយកចិត្តទុកដាក់ពីនេះ រហូតដល់រដូវភ្លៀងធ្លាក់ និយាយជារួមមក គឺត្រូវប្រុងប្រយ័ត្ន រឿងបញ្ហាអគ្គិភ័យឆេះនេះ គឺឆេះរាល់ថ្ងៃ គ្រាន់កន្លែងខុសៗគ្នា តែប៉ុណ្ណោះ » ៕

    Share This Post: