ក្រុមក្មេងទំនើង យកគ្រាប់ដែកជំពាមកៅស៊ូបាញ់បំបែកកញ្ចក់រថយន្ដអ្នកដំណើរនៅស្រុកឱរ៉ាល់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការ
ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបង្ក្រាបក្រុមក្មេងទំនើងយកគ្រាប់ដែកមជំពាមកៅស៊ូបាញ់បំបែកកញ្ចក់រថយន្ដអ្នកដំណើរនៅស្រុកឱរ៉ាល់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានចំនួន ៣នាក់បញ្ជូនទៅតុលាការ។

អនុវត្តតាមបញ្ជាលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ បានឱ្យដឹងថា ដាច់ខាតសន្ដិសុខមូលដ្ឋានត្រូវតែធានា ពិសេសក្មេងទំនើង ម៉ោង២២៖១០នាទីយប់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ កំលាំងនគរបាលទទួលបានព័ត៌មានថា មានក្រុមក្មេងទំនើងមួយក្រុមធ្វើសកម្មភាពជិះម៉ូតូគប់រថយន្ដអ្នកដំណើរ តាមរយៈកិច្ចសហការផ្ដល់ព័ត៌មានពីគណនីហ្វេសប៊ុក messager បញ្ជាក់ថាក្រុមក្មេងទំនើងទាំងនោះបានយកគ្រាប់ដែកបាញ់មកលើរថយន្ដខ្លួនកំពុងតែធ្វើដំណើរលើផ្លូវជាតិលេខ៤៤។
កម្លាំងអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់បានល្បាតពួនស្ទាក់លើចំណុចភូមិសាស្រ្ដផ្លូវជាតិលេខ៤៤ នៅវេលាម៉ោង២៣៖១០នាទី ត្រង់ចំណុចគីឡូម៉ែត្រ ៣៦-៣៧ ឃើញមុខសញ្ញាសង្ស័យក្រុមក្មេងជិះម៉ូតូ២គ្រឿង,ដូចសេចក្ដីរាយការណ៍ សមត្ថកិច្ចបានឃាត់សាកសួរនិងពិនិត្យ៖
-ម៉ូតូម៉ាកអ៊ិចស៊ីទ័រពណ៌ខៀវគ្មានឯកសារ ជិះគ្នាពីរនាក់
-ម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅស្លាកលេខកំពង់ស្ពឺ1I_4633 ជិះម្នាក់ឯង ។
សមត្ថកិច្ចឆែកឆេររកឃើញឧបករណ៍សម្ភាររួមជាមួយកូនកាំបិតចុងស្រួច ០១ ជំពាមកៅស៊ូ០២ គ្រាប់ជំពាម០៤គ្រាប់ ដុំថ្មច្រកថង់ ។
-ឈ្មោះ សុខ រឹម ប្រុស ២០ឆ្នាំ
-ឈ្មោះ ណាង ចិន្ដា ប្រុស ១៩ឆ្នាំ
-ឈ្មោះ វ៉េត សាវិន ប្រុស ១៩ឆ្នាំ អ្នកទាំងបីនៅឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
ការផ្ដល់ចម្លើយចំពោះសមត្ថកិច្ច ថាពួកខ្លួនពិតជាបានធ្វើសកម្មភាពបាញ់គ្រាប់ជំពាមទៅលើរថយន្តអ្នកដំណើរពិតប្រាកដមែន លើសពីនោះធ្វើសកម្មភាពច្រើនលើកច្រើនសារមកហើយ។ បច្ចុប្បន្នសមត្ថកិច្ចនគរបាលបានកសាងសំណុំរឿងបញ្ជូន ដើម្បីបន្ដនីតិវិធី៕






ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ