ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    លេងមែនទែនហើយ! Samsung នឹងញាត់ Ram ដល់ 12GB និងមេម៉ូរីដល់ទៅ 1TB ចូលក្នុង Galaxy S10 ជំនាន់ថ្មីរបស់ខ្លួន

    BY Khmernote Media January 29, 2019
    លេងមែនទែនហើយ! Samsung នឹងញាត់ Ram ដល់ 12GB និងមេម៉ូរីដល់ទៅ 1TB ចូលក្នុង Galaxy S10 ជំនាន់ថ្មីរបស់ខ្លួន

    កាលពីពេលថ្មីៗនេះ មានព័ត៌មានបែកធ្លាយមួយចេញពីអ្នកតំណាងក្រុមហ៊ុន Samsung ម្នាក់ ដែលមានផលិតផលគំរូ Galaxy S10 នៅក្នុងដៃបានធ្វើការបញ្ជាក់យ៉ាងច្បាស់ថា S10 នឹងមានចំនួន០៣ទំហំ ហើយបានបញ្ជាក់ទៀតថាម៉ូដែល 5,8 នឹងមិនត្រូវបានគេហៅថា ” Lite ” នោះទេ។

    ផ្ទុយទៅវិញវានឹងគ្រាន់តែជា S10 ដែលតូចជាងគេហើយនឹងមាន បន្ទះឈីប និងអង្គចងចាំដូចគ្នា ប៉ុន្តែសម្រាប់ Galaxy S10+ គឺមានទំហំ RAM 12GB និងអង្គផ្ទុកទិន្នន័យរហូតដល់ទៅ 1TB ឯណោះ។

    S10+ នឹងមានអេក្រង់ 6.4 អ៊ីញ មានកាមេរ៉ាខាងក្រោយចំនួន 3 និងកាមេរ៉ា Selfie មានចំនួន 2 គ្រាប់ ហើយសម្រាប់ម៉ូដែល០២ផ្សេងទៀតគឺមានកាមេរ៉ាខាងមុខតែមួយប៉ុណ្ណោះ។ Galaxy S10 នឹងមានអេក្រង់ 6.1 អ៊ីញ មានកាមេរ៉ាខាងក្រោយ 3 គ្រាប់ដូច Galaxy S10+ ដែរ ដោយឡែក Galaxy S10 ដែលតូចជាងគេនឹងមានទំហំអេក្រង់ 5.8 អ៊ីញ និងមានកាមេរ៉ាតែ០២គ្រាប់ប៉ុណ្ណោះនៅផ្នែកខាងក្រោយ ។ ហើយសម្រាប់ជម្រើសពណ៌នឹងមានពណ៌ខ្មៅ ពណ៌ស (ដូចជា Pearl) និងពណ៌ទឹកសមុទ្របៃតង ហើយម៉ូដែលមួយចំនួនទៀតនឹងមានជម្រើសពណ៌បន្ថែម ដែលអាចមានពណ៌ ខៀវ និង លឿង ។

    ទូរស័ព្ទ Samsung Galaxy S10 ទាំង០៣នេះនឹងបង្ហាញខ្លួនជាមួយប្រព័ន្ធប្រត្តិបត្តិការណ៍ One UI ថ្មីហើយនឹងមានរន្ធដោតកាសស្តាប់ត្រចៀកទំហំ 3.5 មីលីម៉ែត្រទៀតផង ។ ពួកគេនឹងត្រូវដាក់លក់នៅថ្ងៃទី 8 ខែមីនា បន្ទាប់ពីការប្រកាសរបស់ពួកគេនៅថ្ងៃទី 20 ខែកុម្ភៈ៕

    អត្ថបទ៖ ឧស្សាហ៍
    ប្រភព៖ gsmarena

    Share This Post:
    MPO4D jitutoto mpo4d Mpoplay