ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋមន្ត្រីក្រសួងព័ត៌មាន សម្រេចលុបអាជ្ញាបណ្ណសារព័ត៌មានចំនួន៣ ដោយសារតែការគឃ្លើនប្រព្រឹត្តកំហុសខាងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ

    BY Khmernote Media March 17, 2023
    រដ្ឋមន្ត្រីក្រសួងព័ត៌មាន សម្រេចលុបអាជ្ញាបណ្ណសារព័ត៌មានចំនួន៣ ដោយសារតែការគឃ្លើនប្រព្រឹត្តកំហុសខាងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន សម្រេចលុបអាជ្ញាបណ្ណសារព័ត៌មានចំនួន៣ ដោយសារតែការគឃ្លើនប្រព្រឹត្តកំហុសខាងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ និងមិនព្រមអនុវត្តតាមការអប់រំណែនាំរបស់ក្រសួងជាអាណាព្យាបាល ដែលផ្ទុយនឹងកិច្ចសន្យាអាជីវកម្មរបស់សាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន។

    ទី១៖ សម្រេចលុបប្រកាសលេខ៣៤៦ ព.ម ប្រក ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ របស់ក្រសួងព័ត៌មាន ដែលអនុញ្ញាតឱ្យលោកស្រី ស៊ី មុយឡេង កាន់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរលេខ ០៦០៥១៤០៤០(០១) ចុះថ្ងៃ ទី២៥ ខែមេសា ឆ្នាំ២០១៦ មានអាសយដ្ឋាននៅភូមិមេមត់កណ្ដាល ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជាម្ចាស់ សហគ្រាស គេហទំព័រ រស្មីកំពង់ចាម ធ្វើអាជីវកម្មផ្សព្វផ្សាយតាមគេហទំព័រ « www.rkc-news.com » មាន អាសយដ្ឋានទីស្នាក់ការស្ថិតនៅភូមិមេមត់កណ្តាល ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

    ទី២៖ សម្រេចលុបប្រកាសលេខ ២៧៤ ព.ម ប្រក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ របស់ក្រសួងព័ត៌មាន ដែល អនុញ្ញាតឱ្យលោក ជា លីហ៊ាង កាន់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរលេខ ០៦១៦០៦១៨៥ ចុះថ្ងៃទី២០ ខែ មករា ឆ្នាំ២០១៤ មានអាសយដ្ឋាននៅភូមិមេមត់កណ្តាល ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បង្កើតសមាគម “អ្នកសារព័ត៌មានកម្ពុជា-អាស៊ាន(ស.អ.ក.អ)” ដែលបានចុះឈ្មោះក្នុងបញ្ជីសមាគមតាមប្រកាសលេខ ២០១០ ប្រក ចុះថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ នៅក្រសួងមហាផ្ទៃ មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅផ្ទះលេខ៦៦១A ផ្លូវ លេខ៧១K ក្រុមទី៩ ភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    ទី៣៖ សម្រេចលុបប្រកាសលេខ ៦២៣ ព.ម ប្រក ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១២ របស់ក្រសួងព័ត៌មាន ដែលអនុញ្ញាតឱ្យលោក ជា សារ៉េន កាន់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរលេខ ០៩០៥៦០៧៥៦ ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៣ មានអាសយដ្ឋាននៅភូមិព្រៃចារ ឃុំខ្សែក ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ជាម្ចាស់សហគ្រាស កាសែត ដំណឹងក្នុងស្រុក ធ្វើអាជីវកម្មផ្សព្វផ្សាយតាមកាសែត មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅផ្ទះលេខEA ៧០២៩ ផ្លូវលំ ក្រុម៣ ភូមិត្នោត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​៕

    ប្រភព៖ ក្រសួងព័ត៌មាន – Ministry of Information

    Share This Post: