រួសរាន់ឡើង! ការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រទៅសិក្សានៅប្រទេសចិនរយៈពេល ៤ឆ្នាំ ដោយឥតគិតថ្លៃ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រទៅសិក្សានៅ Southern University of Science and Technology (SUSTech) នៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។

ក្រសួងអប់រំ យុវជន និងកីឡា សូមជូនដំណឹងដល់សាធារណជនទាំងពីរភេទ ជ្រាបថា៖ ក្នុងឆ្នាំ២០២៣នេះ សាកលវិទ្យាល័យ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋប្រជាមានិត ចិន បានផ្តល់អាហារូបករណ៍ចំនួន ១០កន្លែង ដល់និស្សិតកម្ពុជាដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រតាមកម្មវិធី អន្តរជាតិ (International Program) រយៈពេល ០៤ឆ្នាំ ដោយចាប់ផ្តើមពីខែសីហា ឆ្នាំ២០២៣ តទៅ នៅសាធារណរដ្ឋប្រជាមានិតចិន។ ភាគីមិត្តរ៉ាប់រងថ្លៃសិក្សា ការស្នាក់នៅ ប្រាក់អាហារូបករណ៍ប្រចាំខែ។ រីឯសំបុត្រយន្តហោះ ទៅ-មក ជាបន្ទុករបស់សាមីជន។ ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ ៕

ប្រភព៖ MoEYS Cambodia