ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រោយផ្ទុះការវែកញែកអ្នកច្នៃម៉ូដ ឯម រៀម រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បង្ហាញការយល់ឃើញថា គំនិតច្នៃប្រឌិតនេះ ជាបែបសហស្សសម័យ

    BY Khmernote Media March 20, 2023
    ក្រោយផ្ទុះការវែកញែកអ្នកច្នៃម៉ូដ ឯម រៀម រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បង្ហាញការយល់ឃើញថា គំនិតច្នៃប្រឌិតនេះ ជាបែបសហស្សសម័យ

    រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ផ្ទុះការជជែកវែកញែក និងរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជនក្នុងបណ្ដាញសង្គមហ្វេសប៊ុក លើអ្នកច្នៃម៉ូដលោក ឯម រៀម ដែលជាអ្នកបង្កើតម៉ូដដ៏ល្បីមួយរូបនៅក្នុងប្រទេស ទៅលើសម្លៀកបំពាក់របស់លោក ដែលបានចូលរួមកម្មវិធីប្រគល់ពានរង្វាន់តន្ត្រី Pleng Music Awards 2023 ដ៏ធំអស្ចារ្យ កាលពីយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣កន្លងទៅ។

    ក្នុងនោះក៏ឃើញថា មានមហាជនអ្នកលេងនៅក្នុងបណ្ដាញសង្គមមួយចំនួន មានការគាំទ្រ និងមួយចំនួនទៀតមិនគាំទ្រ នូវការបង្ហាញឈុតសម្លៀកបំពាក់ ដែលច្នៃប្រឌិតបែបសិចស៊ីជ្រុលហួសនេះផងដែរ។

    បើយោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ លោក ហ៊ុយ វណ្ណៈ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា មុននេះបន្តិច នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ បានលើកឡើង ដោយលោកមិនបានកាន់ជើង ឬបន្ទោសបង្អាប់នោះទេ ប៉ុន្តែលោក ហ៊ុយ វណ្ណៈ បានលើកអំណះអំណាង ដោយយល់ឃើញថា គំនិតច្នៃប្រឌិតនេះ ជាបែបសហស្សសម័យ និងបានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ « ១. សម្រាប់គាត់៖ នេះគឺជាការរកឃើញខ្លួនឯង ដែលគាត់អាចធ្វើអ្វីមួយសម្រាប់ខ្លួនឯង ឱ្យរីករាយ ឱ្យសប្បាយចិត្ត។
    ២. សម្រាប់មហាជន៖ ភាគច្រើនបាន រិះគន់ ស្អប់ខ្ពើម អ្វីដែលកំពុងធ្វើនេះ។»

    ក្នុងនោះ លោក ហ៊ុយ វណ្ណៈ បានបន្ថែមទៀតថា៖ « តើគាត់ច្នៃម៉ូតនេះ តំណាងឱ្យវប្បធម៌ ប្រពៃណីខ្មែរ? ខ្ញុំមិនដឹងថា គាត់មានគំនិតបែបនេះឬអត់ទេ ហើយម៉ូតសម្លៀកបំពាក់នេះ ក៏គ្មាននៅក្នុងទម្រង់ខ្មែរដែរទេ។ ប៉ុន្តែ ខ្ញុំអាចយល់បានពីគំនិតច្នៃប្រឌិត បែបសហស្សសម័យ នៅក្នុង «សង្គមសេរី»។ នៅក្នុងសង្គមសេរី គេសើចឱ្យគំនិតឆ្កួតៗ តែគេមិនស្អប់ទេ។ … វាត្រូវការពេលវេលាពន្យល់អំពី «អ្វីទៅការរកឃើញខ្លួនឯង?» តាមរយៈសិល្បៈ ឬវិធីផ្សេងៗ ៕ »

    ប្រភព៖ Huy Vannak

    Share This Post: