ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខណ្ឌទួលគោក ណែនាំឱ្យម្ចាស់ទីតាំង ដែលចាក់បេតុងហ៊ុមព័ទ្ធដើមឈើសាធារណៈចំនួន ៤ដើម ត្រូវរុះរើបេតុងចេញវិញ និងរៀបចំឲ្យមានសោភ័ណភាពល្អដូចដើម

    BY Khmernote Media March 20, 2023
    រដ្ឋបាលខណ្ឌទួលគោក ណែនាំឱ្យម្ចាស់ទីតាំង ដែលចាក់បេតុងហ៊ុមព័ទ្ធដើមឈើសាធារណៈចំនួន ៤ដើម ត្រូវរុះរើបេតុងចេញវិញ និងរៀបចំឲ្យមានសោភ័ណភាពល្អដូចដើម

    រាជធានីភ្នំពេញ៖ ដើមឈើសាធារណៈចំនួន ៤ដើម ត្រូវបានបេតុងចាក់ហ៊ុមព័ទ្ធ នៅទីតាំងទល់មុខក្រសួងសុខាភិបាល នៅផ្លូវ២៨៩ ក្នុងសង្កាត់បឹងកក់២ ពេលនេះត្រូវបានអភិបាល នៃគណៈអភិបាលខណ្ឌទួលគោក ចុះណែនាំ ឱ្យម្ចាស់ទីតាំងនោះ រុះរើបេតុងចេញ និងរៀបចំឲ្យមានសោភ័ណភាពល្អដូចដើម។

    បើយោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌទួលគោក បានឱ្យដឹងថា​ នៅវេលាម៉ោង១១៖៥៨នាទី ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ដោយបានការដឹកនាំរបស់ ឯកឧត្តម ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌ ចាន់បណ្ឌិត លោកអភិបាលរងខណ្ឌ ចុះណែនាំ ហាងបេប៊ីអោតឡេត បំពានលើចិញ្ចើមផ្លូវ ចាក់បេតុងហ៊ុមព័ទ្ធដើមឈើសាធារណៈចំនួន ៤ដើម នៅផ្លូវ២៨៩ ក្នុងសង្កាត់ បឹងកក់២ និងបានឲ្យរុះរើបេតុងនោះចេញវិញ និងរៀបចំឲ្យមានសោភ័ណភាពល្អដូចដើម ព្រមទាំងធ្វើកំណត់ហេតុណែនាំ មិនអនុញ្ញាតឲ្យមានការធ្វើបែបនេះម្តងទៀតឡើយ ក្នុងករណីម្ចាស់ហាងមិនសហការណ៍និងធ្វើឲ្យប៉ះពាល់ ឬងាប់ដើមឈើខាងលើនេះ និងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់៕

    ប្រភព៖ រដ្ឋបាលខណ្ឌទួលគោក

    Share This Post: