ក្មេងប្រុសវ័យ១៣ឆ្នាំ មានអាការៈចុកទ្រូងខ្លាំង បណ្ដាលមកពីរីកសរសៃកូរ៉ូណែខាងស្តាំ ឆ្លងចូលថតបេះដូង ត្រូវបានក្រុមគ្រូពេទ្យគន្ធបុប្ផា ព្យាបាលដោយជោគជ័យ
ខេត្តសៀមរាប៖ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ មន្ទីរពេទ្យគន្ធបុប្ផា បានឱ្យដឹងថា ក្មេងប្រុស អាយុ១៣ឆ្នាំ មកពីស្រុកជើងព្រៃខេត្តកំពង់ចាម ដោយអាការៈចុកទ្រូងខ្លាំងរយៈពេល៥ថ្ងៃ ពេលមកដល់មន្ទីរពេទ្យជ័យវរ្ម័នទី៧ គ្រូពេទ្យឯកទេសផ្នែកបេះដូងបានធ្វើរោគវិនិច្ឆ័យយ៉ាងច្បាស់លាស់ថាជាការរីកសរសៃកូរ៉ូណែខាងស្តាំដោយចរន្តឈាមកូរ៉ូណែខាងស្តាំឆ្លងចូលថតបេះដូងស្តាំខាងលើ( RCA fistula to RA)។

ដូចនេះហើយក្រុមវេជ្ជបណ្ឌិតឯកទេសផ្នែកបេះដូងយើងបានរៀបចំដាក់កម្មវិធីបាញ់ភ្ជិតអោយក្មេងប្រុសម្នាក់នេះដោយបច្ចេកទេសទំនើបបំផុតមួយ catheterization to close RCA fistula to RA by vascular plug ប្រកបដោយភាពជោគជ័យ។
សូមអរគុណដល់ក្រុមវេជ្ជបណ្ឌិតឯកទេស កម្ពុជាផ្នែកបេះដូងនៅមន្ទីរពេទ្យជ័យវរ្ម័នទី ៧ ខេត្តសៀមរាប (គន្ធបុប្ផាទី ៣)។ ការព្យាបាលទាំងអស់គឺមិនគិតថ្លៃសំរាប់មនុស្សទាំងអស់ដោយគ្មានការរើសអើង។
សូមអរគុណ #ចំពោះការគាំទ្រ និង#ការបរិច្ចាគពីសប្បុរសជនទាំងអស់ដែលភាគច្រើនជា ប្រជាជនស្វីស និង ប្រជាជនកម្ពុជា។ សូមអរគុណដល់មូលនិធិគន្ធបុប្ផា #Dr.med.Beat Richner ប្រទេសស្វីសនិង មូលនិធិ គន្ធបុប្ផាកម្ពុជា៕




ប្រភព៖ Dr. Beat Richner