ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ដំណឹងល្អ! ក្រុមហ៊ុនសាជីវកម្ម នឹងចាប់ផ្តើមដំណើរការសិក្សាលើផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ខេត្តសៀមរាបនាពេលឆាប់ៗនេះ

    BY Khmernote Media March 27, 2023
    ដំណឹងល្អ! ក្រុមហ៊ុនសាជីវកម្ម នឹងចាប់ផ្តើមដំណើរការសិក្សាលើផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ខេត្តសៀមរាបនាពេលឆាប់ៗនេះ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើអភិបាលរាជធានី-ខេត្ត ផ្តល់កិច្ចសហការគាំទ្រដល់ដំណើរការសិក្សា របស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន ដំណើរការសិក្សាលើគម្រោងផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ខេត្តសៀមរាប បានរលូន។

    ក្រសួងសាធារណការ និងដឹកជញ្ជូន សូមជម្រាប ជូន ឯកឧត្តមអភិបាល មេត្តាជ្រាបថា៖ ក្រុមហ៊ុនសាជីវកម្ម ( ស្ពាន និងថ្នល់ចិន (CRBC) នឹងចាប់ផ្តើម ដំណើរការសិក្សាលើផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ខេត្តសៀមរាប នាពេលឆាប់ៗនេះ។

    ក្នុងន័យនេះក្រសួង សាធារណការ និងដឹកជញ្ជូន ស្នើសុំ ឯកឧត្តមអភិបាល មេត្តាជួយអន្តរាគមន៍ សម្របសម្រួលដល់អង្គភាព ពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានក្នុងដែនសមត្ថកិច្ច ដើម្បីចូលរួមសហការ ជាមួយក្រុមហ៊ុនសាជីវកម្មស្ពាន និង ថ្នល់ចិន ដំណើរការសិក្សាលើគម្រោងផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ខេត្តសៀមរាប បានរលូន។ ដំណើរការ សិក្សានឹងចាប់ផ្ដើមនាពេលឆាប់ៗខាងមុខនេះ។ អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូម ឯកឧត្តមអភិបាល មេត្តាជួយសម្រួល តាមការគួ ៕

    Share This Post: