ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសុខាភិបាល ជំរុញឱ្យគ្រឹះស្ថានឱសថ ស្នើសុំនាំចូល-នាំចេញ ឧបករណ៍បរិក្ខារពេទ្យ និងផលិតផលសុខាភិបាលផ្សេងទៀតតាមអនឡាញប្រព័ន្ធបញ្ជរតែមួយជាតិ

    BY Khmernote Media March 29, 2023
    ក្រសួងសុខាភិបាល ជំរុញឱ្យគ្រឹះស្ថានឱសថ ស្នើសុំនាំចូល-នាំចេញ ឧបករណ៍បរិក្ខារពេទ្យ និងផលិតផលសុខាភិបាលផ្សេងទៀតតាមអនឡាញប្រព័ន្ធបញ្ជរតែមួយជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ យោងតាមចុះផ្សាយរបស់ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្ដីពីការនាំចូល នាំចេញឱសថ ឧបករណ៍បរិក្ខារពេទ្យ និងផលិតផលសុខាភិបាលផ្សេងទៀតតាមអនឡាញប្រព័ន្ធបញ្ជរតែមួយជាតិ (National Single Window) ។

    ដើម្បីពង្រឹង និងបង្កើនប្រសិទ្ធភាពក្នុងការនាំចូល នាំចេញ ឱសថ ប្រតិករ ឧបករណ៍បរិក្ខារពេទ្យ គ្រឿងសម្អាង ផលិតផលបំប៉នសុខភាព វត្ថុធាតុដើម វត្ថុធាតុផ្សំ សម្ភារវេចខ្ចប់ និង ផលិតផលសុខាភិបាលផ្សេងទៀតឱ្យកាន់តែល្អប្រសើរ ក្រសួងសុខាភិបាល សូមស្នើឯកឧត្តម-លោកជំទាវ លោក-លោកសី ប្រធានគ្រឹះស្ថានដែលមិនទាន់បានធ្វើការស្នើសុំនាំចូល នាំចេញតាមប្រព័ន្ធបញ្ជរតែមួយជាតិ ត្រូវចូលរួមអនុវត្តឱ្យបានពេញ លេញចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

    ការនាំចូល នាំចេញផលិតផលសុខាភិបាលតាមប្រព័ន្ធបញ្ជរតែមួយជាតិក្នុងគោលបំណង៖

    -ធានាបាននូវតម្លាភាព និងប្រសិទ្ធភាពក្នុងការស្នើសុំនាំចូល នាំចេញ
    -បង្កលក្ខណៈងាយស្រួល និងឆាប់រហ័សក្នុងការផ្តល់សេវា
    -ផ្តល់ព័ត៌មានត្រឡប់ដល់ឯកឧត្តម-លោកជំទាវ លោក-លោកស្រីបានឆាប់រហ័ស និងទាន់ពេលវេលា -កាត់បន្ថយការចំណាយទាំងថវិកា និងពេលវេលា
    -រក្សាការសំងាត់ និងឯកសារមានសុវត្ថិភាពខ្ពស់។

    អាស្រ័យហេតុនេះ សូមឯកឧត្តម-លោកជំទាវ លោក-លោកស្រីជ្រាបជាព័ត៌មាន និងសហការអនុវត្តតាមសេចក្តី ជូនដំណឹងនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ៕

    ប្រភព​៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

    Share This Post: