ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រយៈពេល៣ថ្ងៃ! រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដឹកជញ្ជូនទឹកស្អាតផ្គត់ផ្គង់នៅតំបន់ខ្វះខាតចំនួន ៧ទីតាំង ប្រើប្រាស់ឡានទឹកសរុប ៣៤គ្រឿង

    BY Khmernote Media March 29, 2023
    រយៈពេល៣ថ្ងៃ! រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដឹកជញ្ជូនទឹកស្អាតផ្គត់ផ្គង់នៅតំបន់ខ្វះខាតចំនួន ៧ទីតាំង ប្រើប្រាស់ឡានទឹកសរុប ៣៤គ្រឿង

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឱ្យដឹងថា ក្នុងបរិការណ៍ខ្វះខាតទឹកផ្គត់ផ្គង់ជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានដាក់ចេញនូវវិធានការណ៍ដឹកជញ្ជូនទឹកស្អាតទៅផ្គត់ផ្គង់នៅតំបន់ដែលជួបប្រទះបញ្ហាខ្វះទឹក ដោយបានសហការជាមួយសាលារាជធានីភ្នំពេញ។

    ដោយគិតចាប់ពីថ្ងៃទី២៦ ដល់ទី២៨ ខែមីនា ឆ្នាំ២០២៣ ក្រុមការងារបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យដឹកជញ្ជូនទឹកស្អាតទៅផ្គត់ផ្គង់នៅតំបន់ខ្វះខាតទឹកចំនួន ៧ទីតាំង ដែលមានដូចខាងក្រោម៖

    ១. ភូមិព្រៃទា១ ៦ឡាន ២១ម៣
    ២. ភូមិត្រពាំងអញ្ចាញ ១០ឡាន ៣៤ម៣
    ៣. ភូមិឡកំបោរ ៧ឡាន ២៨ម៣
    ៤. ភូមិអណ្តូងតាអន ២ឡាន ២០ម៣
    ៥. ភូមិព្រែកធំ ២ឡាន ១៤ម៣
    ៦. បុរីឈូកវ៉ា ១ ៤ឡាន ២៦ម៣
    ៧. ភូមិព្រៃពពេល ៣ឡាន ២៥ម៣ ៕

    ប្រភព៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ Phnom Penh Water Supply Authority

    Share This Post: