ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចូលរួមកម្សាន្តទាំងអស់គ្នា! ខេត្តកំពង់ស្ពឺ នឹងរៀបចំព្រឹត្តិការណ៍ប្រណាំងរទេះសាឡីគោលឿន នៅថ្ងៃទី២ ខែមេសានេះ

    BY Khmernote Media March 30, 2023
    ចូលរួមកម្សាន្តទាំងអស់គ្នា! ខេត្តកំពង់ស្ពឺ នឹងរៀបចំព្រឹត្តិការណ៍ប្រណាំងរទេះសាឡីគោលឿន នៅថ្ងៃទី២ ខែមេសានេះ

    ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ ជូនដំណឹង ពីការរៀបចំ ព្រឹត្តិការណ៍ប្រណាំងរទេះសាឡីគោលឿនឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ កុំភ្លេចអញ្ជើញចូលរួមទស្សនាកម្សាន្តឱ្យបានច្រើនកុះករ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

    ដោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានសហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ រដ្ឋបាលក្រុងច្បារមន និងសមាគមគោលឿនខេត្តកំពង់ស្ពឺ រៀបចំ ព្រឹត្តិការណ៍ប្រណាំងរទេះសាឡីគោលឿនឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ វេលា ម៉ោង ៨៖០០នាទីព្រឹក ស្ថិតនៅលើដីឡូត៍ លោកជំទាវ ជិន សុវណ្ណឌី សង្កាត់រការធំ ក្រុងច្បារមន តាមបណ្ដោយ ផ្លូវជាតិលេខ៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤៣-៤៤ ទល់មុខស្ថានីយប្រេងឥន្ធនៈ PTT។

    អាស្រ័យហេតុនេះ ដើម្បីចូលរួមលើកទឹកចិត្តនិងលើកកម្ពស់ដល់ប្រជាជនខេត្តកំពង់ស្ពឺ ដែលបាន អភិរក្សនូវប្រពៃណីដ៏ល្អនៃការប្រណាំងរទេះសាឡីគោលឿននេះតាំងពីយូរលង់ណាស់មកហើយ សូមសាធារណជន មេត្តាចូលរួមទស្សនាកម្សាន្តឱ្យបានច្រើនកុះករ។

    ប្រភព៖​ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ

    Share This Post: