ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ បំភ្លឺថា ករណីពិធីសែនព្រេនកាលពីថ្ងៃទី២៩ ម្សិលមិញ គឺជាពិធីសែនឧបករណ៍ សម្ភារៈ របស់ក្រុមជាងសាងសង់ទេ

    BY Khmernote Media March 30, 2023
    មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ បំភ្លឺថា ករណីពិធីសែនព្រេនកាលពីថ្ងៃទី២៩ ម្សិលមិញ គឺជាពិធីសែនឧបករណ៍ សម្ភារៈ របស់ក្រុមជាងសាងសង់ទេ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ បានចេញសេចក្តីស្រាយបំភ្លឺ និងសកម្មភាពក្រុមការងារមន្ទីររៀបចំសម្ភារដើម្បីកិច្ចពិធីបួងសួងសុំម្ចាស់ទឹកម្ចាស់ដីកម្មវិធី”សង្រ្កាន្តវត្តភ្នំ”។

    ករណីពិធីសែនព្រេនកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣កន្លងមកនេះ គឺជាពិធីសែនឧបករណ៍ សម្ភារ របស់ក្រុមជាងសាងសង់ មុននឹងដំណើរការរៀបចំកម្មវិធី «សង្ក្រាន្តវត្តភ្នំ» ឆ្នាំ២០២៣។

    ដោយឡែកកិច្ចពិធីបួងសួងសុំម្ចាស់ទឹកម្ចាស់ដីដើម្បីរៀបចំ «សង្ក្រាន្តវត្តភ្នំ» ឆ្នាំ២០២៣ នឹងប្រារព្ធធ្វើឡើងនៅថ្ងៃចន្ទ ១៣កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹង ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ។

    អាស្រ័យដូចបានគោរពជម្រាបជូនខាងលើនេះ សូមឯកឧត្តម លោកជំទាវ លោក លោកសី និងបងប្អូនប្រជាពលរដ្ឋក្នុង និងក្រៅប្រទេសទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងសូមអរគុណចំពោះ ការចាប់អារម្មណ៍ជុំវិញករណីនេះ ៕

    ប្រភព៖ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ

    Share This Post: