PR

ដំណឹងដ៏អស្ចារ្យសម្រាប់ក្រុមកីឡាករបាល់ទះជម្រើសជាតិកម្ពុជា

BY
Liny Chan
March 31, 2023

ដំណឹងដ៏អស្ចារ្យសម្រាប់ក្រុមកីឡាករបាល់ទះជម្រើសជាតិកម្ពុជាក្រុមហ៊ុនស្រាបៀរ GANZBERG ផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តចំនួន 2500$ ដល់ក្រុមកីឡាករបាល់ទះជម្រើសជាតិកម្ពុជា ក្នុងឱកាសអបអរសាទរ ជ័យជម្នះ លើក្រុមកីឡាបាល់ទះជម្រើសជាតិសិង្ហបុរី ក្រោមលទ្ធផល 3 ទល់នឹង 1 នៅក្នុងព្រឹត្តិការណ៍ Tri-Nation Volleyball Cup 2023 នារាត្រីថ្ងៃទី 30 មីនា 2023 នៅប្រទេសម៉ាឡេស៊ី ។

កាន់តែអស្ចារ្យនៅយប់នេះ ក្រុមហ៊ុនស្រាបៀរ GANZBERG នឹងបន្តផ្តល់ប្រាក់រង្វាន់ចំនួន 2500$ បន្ថែមទៀត បើសិនជាក្រុមជំរើសជាតិកម្ពុជា អាចយកឈ្នះក្រុមជំរើសជាតិម៉ាឡេស៊ី ក្នុងប្រកួតយប់នេះ នៅថ្ងៃទី 31 មីនា 2023 ម៉ោង 7:30PM យើងដឹងមកហើយថាក្រុមហ៊ុនស្រាបៀរ GANZBERG តែងតែលើកទឹកចិត្ត វិស័យកីឡា នៅក្នុងប្រទេសឲ្យកាន់តែរីកចម្រើនល្បីល្បាញថែមទៀត នៅលើឆាកជាតិ និងអន្តរជាតិ តាមរយៈការចូលរួមលើកទឹកចិត្តប្រកួតនេះ ឬ ព្រឹត្តិការណ៍ប្រកួតផ្សេងៗដែលស្រាបៀរ GANZBERG បានបង្កើតឡើងនោះ។

Share This Post: