PR

ពិតជាអស្ចារ្យ!!! ក្រុមហ៊ុន អូ គូលែន ប្រារព្វខួប១០ឆ្នាំ និងណែនាំដបថ្មី ២ចំណុះថែមទៀត

BY
Liny Chan
March 31, 2023

កាលពីថ្ងៃ ៣០ មីនានេះ ក្រុមហ៊ុន គូឡូរ៉ា វ៉ធើរ ដែលជាក្រុមហ៊ុន ផលិតទឹករ៉ែធម្មជាតិតំបូងគេរបស់កម្ពុជា អូ គូលែន បានប្រារព្ឋកម្មវិធីជប់លៀងជូន អតិថិជន ដេប៉ូចែកចាយ នឹងដើម្បីអបអរខួប១០ឆ្នាំ ទឹករ៉ែ អូ គូលែន លើទីផ្សារកម្ពុជា។

លោកវេជ្ជបណ្ឌិត ហ្សាក ម៉ាស៊ីល ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន គូរូឡាវ៉ធើរ បានថ្លែងអោយដឹងថា ស្ថានិកទឹករ៉ែធម្មជាតិ អូ គូលែន គឺលោក BERNARD FOREY ជាជនជាតិបារាំង ក្នុងឆ្នាំ២០០៨លោកបានរកឃើញថាដែនដីដ៏ពិសិដ្ឋ ភ្នំគូលែន ដែលជាតំបន់អភិរក្សធម្មជាតិប្រវិត្តសាស្ត្ររបស់កម្ពុជា មានប្រភពទឹករ៉ែធម្មជាតិដ៏ល្អ ការផលិតនៅប្រភពទឹកផ្ទាល់ដែលស្ថិតនៅក្រោមជម្រៅដ៏ជ្រៅនៃភ្នំគូលែន ក្នុងពេលនោះហើយដែលលោកចាប់ផ្តើមគំនិតក្នុងការបង្កើតអោយបាននូវទឹករ៉ែធម្មជាតិតំបូងគេរបស់កម្ពុជា សាកសមសម្រាប់សុខភាពរបស់អ្នកពិសា ដែលបំពេញតាមស្តង់ដារគុណភាពអន្តរជាតិខ្ពស់ ទឹករ៉ែធម្មជាតិដែលជាផលិតក្នុងស្រុក ដែលមានតុល្យភាពសារធាតុរ៉ែសំខាន់ៗ និងមានប្រយោជន៍សម្រាប់សុខភាព។

អូ គូលែន បានឈរជើងយ៉ាងឆាប់រហ័សក្នុងចំណោមម៉ាក យីហោ អន្តរជាតិដ៏ធំបំផុតដោយសារគំរូអភិបាលកិច្ចដ៏ល្អឯក និង គោលការណ៍ដឹកនាំបែបរីកចំរើនរួមគ្នារបស់ខ្លួន។ នាំមុខនៅក្នុងទីផ្សារទឹករ៉ែធម្មជាតិក្រុមហ៊ុន Kulara Water បន្តកំណើនរបស់ខ្លួនដោយផ្អែកលើ នូវនុវត្តភាព និងទំនួលខុសត្រូវសង្គមជាកត្តាជំរុញដ៏សំខាន់នៃការអភិវឌ្ឍន៍។ អូ គូលែន បានទទួលនូវពានរង្វាន់ធំៗ ជាច្រើនកាលពីពេលកន្លងមកការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងទំនួលខុសត្រូវសង្គម ជាបេះដូងនៃគំរូកំណើនរបស់ Kulara Water។

គួរបញ្ជាក់ផងដែរផងដែរថា ទឹកពិសារ៉ែធម្មជាតិ អូ គូលែន ត្រូវបានផលិតនូវប្រភពទឹកផ្ទាល់ដោយក្រុមជំនាញជនជាតិបារាំងដែលបានកំណត់បានយ៉ាងប្រកដ ពីអត្ថប្រយោជន៍នៃប្រភពដេលមានកំរិតទឹករ៉ែដ៏ល្អពីធម្មជាតិ នឹងស្ថិតនៅតំបន់ដែលដង់សុីតេប្រជាជនតិចនិងមិនមានផងប៉ះពាល់ពីសកម្មភាពបំពុលពីកសិកម្មផ្សេងៗ។

ដើម្បី អបអរខួប១០ឆ្នាំ អូ គូលែន ! ក្រុមហ៊ុន គូឡារ៉ាវ៉ធើរ បានបង្កើតឡើងដោយជោគជ័យ និងដាក់សម្ភោធលក់ជាផ្លូវការលើទីផ្សារ នូវជម្រើសសម្រាប់បំពេញតម្រូវការរបស់អ្នកពិសាលើចំណុះបន្ថែមថ្មី ៧០០មីលីលីត្រ និង ២លីត្រ ស្ថិតនៅប្រភពទឹកផ្ទាល់ដ៏ល្អសាកសមមួយទៀតដែលស្ថិតនៅស្រុកគូលែន នាតំបន់ប្រសាទកោះកេរ្តិ៍ដ៏ល្បីល្បាញ ។
អូ គូលែន ទឹករ៉ែធម្មជាតិរបស់កម្ពុជា! អូ គូលែន រក្សាទុកដោយធម្មជាតិ!

Share This Post: