កម្ពុជាមានអំណោយផលសម្រាប់ទីផ្សារទឹកដោះគោទារក
នៅកម្ពុជា ទីផ្សារទឹកដោះគោ មានតម្រូវការខ្ពស់ ប៉ុន្តែក៏ប្រឈមនិងការប្រគួតប្រជែងនិងផលិតផលដូចគ្នាដែរ ដែលទាមទារឲ្យអ្នកនាំចូលត្រូវមានយុទ្ធសាស្រ្តទីផ្សារ ដើម្បីបង្កើនការលក់របស់ខ្លួន។ នៅក្នុងកម្មវិធីជួបជុំកំពូលអាជីវករឆ្នើមជាច្រើនរូបមកពីបណ្តាខេត្ត នៃក្រុមហ៊ុនទឹកដោះគោ Hero Baby & Hero Baby pedialac Swiss (World Swiss Brand) ដែលបានរៀបចំធ្វើនៅសណ្ឋាគារណាហ្គាវើល លោកវេជ្ជបណ្ឌិត សំ ហេង អគ្គនាយកក្រុមហ៊ុន SAM BUSINESS បានឲ្យដឹងថា លោកមានយុទ្ធសាស្រ្តទីផ្សារ ដែលល្អបំផុត គឺការអប់រំដល់ ឪពុកម្តាយ និងអាណាព្យាបាលអំពីការថែទាំទារក កុមារ ដោយផ្តល់ជាសារនៃរបៀបរស់នៅក្នុងបរិស្ថានស្អាត ហូបស្អាត និងអនាម័យស្អាត ដើម្បីឲ្យកូនៗមានសុខភាពល្អ។
លោកវេជ្ជបណ្ឌិត សំ ហេង បានបន្តថា ប្រទេសកម្ពុជាទទួលបានការវិនិយោគពីក្រុមហ៊ុនពិភពលោកជាច្រើន ដែលជម្រុញឲ្យលោកនាំចូលផលិតផលទឹកដោះគោនេះ ដើម្បីសុខភាពទារកនិងកុមារកម្ពុជា ដោយទទួលបានការគាំទ្រយ៉ាងច្រើនពីប្រជាពលរដ្ឋកម្ពុជា។
សូមជំរាបថា ទឹកដោះគោ Hero Baby ស្រាវជ្រាវនិងផលិតដោយអ្នកវិទ្យាសាស្រ្តនៃប្រទេសស្វីស ស្របតាមស្តង់ដាបច្ចេកវិទ្យាមកពីបណ្តាប្រទេសក្នុងសហគមអឺរ៉ុប និងទទួលស្គាល់ដោយសមាគមគ្រូពេទ្យសហគមអឺរ៉ុប ដែលមានសារធាតុអាហារូបត្ថម្ភសម្រាប់សុខភាពកុមារ។






