ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រថយន្តលុចស៊ីស 570 ថយចេញពីធនាគារ ជ្រុលបុកកង់បី បណ្តាលឱ្យអ្នកបើកកង់បីរងរបួស បញ្ជូនទៅមន្ទីរពេទ្យ

    BY Khmernote Media April 3, 2023
    រថយន្តលុចស៊ីស 570 ថយចេញពីធនាគារ ជ្រុលបុកកង់បី បណ្តាលឱ្យអ្នកបើកកង់បីរងរបួស បញ្ជូនទៅមន្ទីរពេទ្យ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង៩៖២០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង នៅចំណុចផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។

    សមត្ថកិច្ច បានឲ្យដឹងថា រថយន្តម៉ាកលុចស៊ីស 570 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AT-8288 បានបើកថយចេញពីធនាគារស្ថាបនា ក៏បានជ្រុលទៅបុកកង់បីពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HZ-9549 ដែលកំពុងបើកលើ ផ្លូវព្រះមុនីវង្ស បណ្តាលអោយអ្នកបើកកង់បីរងរបួស បញ្ជូនទៅមន្ទីរពេទ្យ។

    សមត្ថកិច្ចបន្តថា សម្ភារខូចខាត៖ រថយន្ត ខូចខាត, ខូចខាតទ្រូងផ្លូវ, អ្នកបើកបរកង់បីរបួស។ មូលហេតុ៖ អ្នកបើកបរខ្វះការប្រុងប្រយ័ត្ន។ អ្នកបើកបររថយន្តព្រមទាំងរថយន្ត ខាងលើប្រគល់ជូនទៅជំនាញចរាចរណ៍ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ៕

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ- General Commissariat of National Police

    Share This Post: